ឃាត់មនុស្ស១១នាក់ នៅសង្វៀនជល់មាន់ស្រុកពួក

ដោយ:បាយ័ន/សៀមរាប: កងរាជអាវុធហត្ថស្រុកពួក ខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន១១នាក់ក្នុងការបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិទំរឹង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា សុីណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកពួក ដោយដកហូតនូវវត្ថុតាងរួមមាន មាន់ជល់០៣ក្បាល សង្វៀនជល់មាន់០២វង់ ជញ្ជីងថ្លឹង០១។ រីឯខ្លួនមនុស្សដែលឃាត់ខាងលើ ត្រូវយកមកអប់រំធ្វើកិច្ចសន្យា រួចអោយត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕

ឃាត់មនុស្ស១១នាក់ នៅសង្វៀនជល់មាន់ស្រុកពួក

ឃាត់មនុស្ស១១នាក់ នៅសង្វៀនជល់មាន់ស្រុកពួក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular