ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ស្រុង
គុណសព្ទ
ស្លុយ, ដែលមានសម្រុង
សំពត់ស្រុង ។ ព. ផ្ទ. ខើច ។
ទាំងស្រុង ទាំងមូល, ទាំងអស់, ពេញទី
ខុសទាំងស្រុង ។
ទាំងស្រុងទាំងកំរោល ដោយដំណើរជាកំរោលទាំងអស់
រំលោភលើទាំងស្រុងទាំងកំរោល ។
ទាំងស្រុង
សព្វនាម
ទាំងអស់; ទាំងមូល
ខុសទាំងស្រុង (ម. ព. ទាំងពួង ផង ) ។
សង់ទ្រយុង
កិរិយាវិសេសន៍
ដែលធ្លាក់ឬដួលចំហុងក្បាលចុះក្រោម
ធ្លាក់សង់ទ្រយុង ។
សម្រុង
(សំ-រ៉ុង)
នាមសព្ទ
ភាគឬប៉ែកដែលស្រុងចុះ : សម្រុងសំពត់ ។
ស្រលុង
(—ល៉ុង)
កិរិយាសព្ទ
លង់ស្លុតស្មារតីចុះជ្រៅសន្លឹម ដោយមានជម្ងឺធ្ងន់ ( ច្រើនតែបណ្ដាលអំពីជំងឺគ្រុនក្ដៅខ្លាំង )
គ្រុនក្ដៅស្រលុងអស់កន្លះថ្ងៃ ។