ខើច , គឃារ , គន្លាស់គន្លោង , ជជួរ , ជរជួរ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ខើច​
​គុណសព្ទ​
​ដែល​ឥត​សម្រុង​
​សំពត់​ខើច​, អាវ​ខើច ជាដើម ។ ព​. ផ្ទ​. ស្រុង ។​

​គឃារ​
​គុណសព្ទ​
​ដែល​ស្លុយ​, ស្រុង​ពេក​
​បង់ក​សំពត់​គឃារ​, ស្លៀកសំពត់​គឃារ ។​

​គន្លាស់គន្លោង​
​កិរិយាវិសេសន៍​
​ដែល​គន្លាស់​ជា​កាព្យ ជា​ឃ្លោង​, ដូចជា ខ្ជៀន​រឹល​, សេក​ឌី​សេក​ឌី​, ត្អ​ថា​ក្រូ​ញ​, ស៊េ​តែ​កុំ​, អាស​ខ្មិ​ត​, ចក់​អា​ក្រិត​, អា​មេ​ត្តិ​ត​, ឃេ​ពី​កុស​, ទាំង​អ៊ា​ក្នស់​, ក្នុ​កស្រុង . . . ។​
​គុណសព្ទ​
​ដែល​គន្លាស់​ជា​កាព្យ ជា​ឃ្លោង​, ដូចជា ខ្ជៀន​រឹល​, សេក​ឌី​សេក​ឌី​, ត្អ​ថា​ក្រូ​ញ​, ស៊េ​តែ​កុំ​, អាស​ខ្មិ​ត​, ចក់​អា​ក្រិត​, អា​មេ​ត្តិ​ត​, ឃេ​ពី​កុស​, ទាំង​អ៊ា​ក្នស់​, ក្នុ​កស្រុង . . . ។​

​ជជួរ​
​កិរិយាវិសេសន៍​
​ដែល​ស្រុង​, ស្លុយ​ហៀរ​កែង​
​ស្លៀក​សម្លុយ​ជជួរ​, ស្លៀក​ហូល​ជជួរ ។​
​ជជួរជជាយ ស្លុយ​ជាយ​ជជួរ​ស្ទើរនឹង​អូស​ដី ។​

ជរជួរ​
​គុណសព្ទ​
​ដែល​ស្លុយ​មាន​ជរ​រត់ជួរ​, ដែល​ស្រុង​រត់ជួរ​
​ស្លៀកសំពត់​ជរជួរ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular