ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានប្រាប់សមាជិកសភាកាលពីយប់មិញថា ពួកគេនឹងត្រូវបោះឆ្នោតលើសេចក្តីសំរេចចិត្តមួយនៅសប្តាហ៍នេះដើម្បីសុំអោយអនុប្រធានាធិបតី ម៉ៃ ផេន និងគណៈរដ្ឋមន្ត្រីរបស់លោក ដកប្រធានាធិបតី ត្រាំ ចេញពីមុខតំណែងមុនសភាចោទប្រកាន់ប្រធានាធិបតីឆុងឆាំងរូបនេះ។
ផេឡូស៊ី បាននិយាយនៅក្នុងលិខិតមួយថា សភាគ្រោងបោះឆ្នោតនៅថ្ងៃចន្ទទី១១មករាលើសេចក្តីសំរេចិត្តមួយដែលសុំអោយលោកផេនយកច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញអាម៉េរិកទី២៥មកប្រើ ដើម្បីអាចអោយរូបលោកនិងគណៈរដ្ឋមន្ត្រីដកប្រធានាធិបតី បើសិនជាប្រធានាធិបតីមិនអាចបំពេញភារកិច្ចផ្លូវការរបស់ខ្លួន។
លោកស្រីបានបន្ថែមថា បើផេនមិនព្រម «យើងនឹងចាប់ផ្តើមដំណើរការចោទទោសទម្លាក់តំណែងនៅក្នុងសភា។ក្នុងការការពាររដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យរបស់យើង យើងនឹងធ្វើសកម្មភាពបន្ទាន់ ដោយសារប្រធានាធិបតីបច្ចុប្បន្នតំណាងអោយការគំរាមបន្ទាន់មួយដល់ទាំងរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យ…»។
តាមពិតត្រាំត្រូវបានសភាដែលត្រួតត្រាដោយពួកបក្សប្រជាធិបតេយ្យចោទប្រកាន់ដើម្បីទម្លាក់តំណែងម្តងមកហើយ កាលពីខែធ្នូឆ្នាំ១០១៩ ចំពោះការគាបសង្គត់មេដឹកនាំអ៊ុយក្រែនអោយទម្លាយរឿងអាស្រូវនយោបាយរបស់គូប្រជែង ចូ បៃដិន។តែលោកត្រូវបានព្រឹទ្ធសភាដែលគ្រប់គ្រងដោយពួកសាធារណរដ្ឋ លើកលែងការចោទប្រកាន់៕
សភារបស់លោកស្រីផេឡូស៊ី គ្រោងនឹងបោះឆ្នោតលើសេចក្តីសំរេចមួយដោយស្នើសុំអោយអនុប្រធានាធីបតីបណ្តេញប្រធានាធិបតី