Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ម៉ាឡេស៊ី​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​គូ​ឡា​ឡាំ​ពួ ៖ ការិយាល័យ​របស់​លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មករា​ថា រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​លោក មូ​ស្តាប៉ា ម៉ូ​ហាម៉េ​ត​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​វីរុស​​កូរ៉ូ​ណា​ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នឹងនរ​។​

​លោក​បាន​បានដឹង​មាន​ឆ្លង​វីរុស បន្ទាប់​ពី​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ពោលគឺ​បី​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​បក្ស​រួម​រួម​ជនជាតិដើម​ម៉ាឡេស៊ី (Bersatu)​ដែលមាន​​វត្តមាន​នាយករដ្ឋមន្ត្រី មូ​ហ៊ីដ​ឌីន យ៉ាស​ស៊ីន និង សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើនរូប​ទៀត​ចូលរួម​ផង​ដែរ​។​

​កាសែត Malay Mail បាន​រាយការណ៍​ថា លោកមូ​ស្តាប៉ា​ក៏​បាន​ចូលរួ​មកិ​ច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ផងដែរ​។​

​ប្រធាន​ព័ត៌មាន​របស់​បក្ស Bersatu លោក វ៉ាន់ សៃ​ហ្វូល វ៉ាន់ ចាន បាន​និយាយថា អ្នក​ដែល​បាន​ចូលរួម​ការប្រជុំ​របស់​គណបក្ស​នឹង​ត្រូវ​ឆ្លងកាត់​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​ទាំងអស់​។​

​ការិយាល័យ​របស់​លោក​បាន​និយាយថា លោកមូ​ស្តាប៉ា​ត្រូវបាន​ធ្វើតេស្តិ៍​នៅ​ទីក្រុង​កូតា​បា​រូ ក្នុង​រដ្ឋ​កំណើត កេឡា​ន់​តាន់ របស់លោក បន្ទាប់ពី​ធ្វើ​ដំណើរ​ពី​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ​។​

​ការិយាល័យ​របស់​គាត់​បាន​និយាយថា “​ដា​ទុក សិរី មូ​ស្តាប៉ា សុំទោស​ចំពោះ​រាល់​ការលំបាក​ទាំងអស់​ដែល​បាន​កើតឡើង​ពី​បញ្ហា​នេះ​”​។​

​ក្រសួង​សុខាភិបាល​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​កំពុង​តាមដាន​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោកមូ​ស្តាប៉ា​៕

រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​លោក មូ​ស្តាប៉ា ម៉ូ​ហា​ម៉េត តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular