​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧបការី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក អ៊ា ឃី​ម៉េង បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថាៈ រហូតមកដល់​ពេលនេះ ព្រះរាជសុខភាព​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានការ​ធូរស្បើយ ច្រើន​ហើយៗ ចំពោះ​គម្រោង នៃ​ការយាង​ត្រឡប់មក​កម្ពុ​ជា​វិញ នៅ​មិនទាន់​ច្បាស់ នៅឡើយ​ទេ ដោយសារ​ស្ថានភាព ការ​រាតត្បាត​កូ​វីដ នៅ​បារាំង គឺ​ព្រះអង្គ ពិបាក​នឹង​យាង​មក​កម្ពុជា​វិញ​។ តែ​ទោះជា​យ៉ាងម៉េច​ក៏ដោយ ព្រះអង្គ លោក​ត្រូវតែ​យាង​មក​កម្ពុជា​វិញ ដើម្បី​ការងារ​ដឹកនាំ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពីព្រោះ​បើ​អត់​មានព្រះអង្គ យាង​មក​ទេ រាល់​កិច្ចការ នៅក្នុង​ហ្វ៊ុនស៊ិនប៉ិច គឺ​គាំង មិនមាន​អ្នកណា ដែលមាន​សិទ្ធិ សម្រេច​កិច្ចការ​ធំៗ​។

​ឧបការី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បន្តថាៈ សមាជិក សមាជិកា នៅ​មូលដ្ឋាន កំពុងតែ​ទន្ទឹងរង់ចាំ និង​ស្វាគមន៍ នៅ​វត្តមាន​របស់ សម្តេចក្រុមព្រះ យាង​មក​កម្ពុជា​វិញ​។​

​សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ននេះ ត្រូវបាន​ម្ចាស់​ក្ស​ត្រី​យ៍ អេង ម៉ា​រី មើលថែទាំ ព្រះរាជសុខភាព របស់​ព្រះអង្គ ចាប់តាំងពី​ព្រះអង្គ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​៕/V​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះរាជសុខភាព ល្អប្រសើរ​ឡើងវិញ​ហើយ​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះរាជសុខភាព ល្អប្រសើរ​ឡើងវិញ​ហើយ​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះរាជសុខភាព ល្អប្រសើរ​ឡើងវិញ​ហើយ​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះរាជសុខភាព ល្អប្រសើរ​ឡើងវិញ​ហើយ​