បណ្ដាញចលនានារី និងយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ អបអរសាទ ខួបលើកទី៤២ ទិវាជ័យជំនះ ៧ មករា

 

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ  បានរៀបចំពិធីសំណេះសំណាល ជាមួយបណ្ដាញចលនានារី និងយុវជនគណបក្ស ដើម្បីអបអរសាទខួបលើកទី៤២ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ក្រោមអធិបតីភាពលោក ម៉ម ឡេងយ៉ានី នាយករងខុទ្ធកាល័យ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខណ្ឌប្ញស្សីកែវ។

មន្ត្រីគណបក្សខណ្ឌ បានឱ្យដឹងថាៈ ពិធីនេះ ក៏មានការអញ្ជើញជា អធិបតីភាពពី លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងារ គណបក្សចុះជួយខណ្ឌប្ញស្សីកែវ និងជាសមាជិកា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងលោក ជា ពិសី ប្រធានគណៈកម្មាធិការ គណបក្សខណ្ឌ និងជាប្រធានគណៈចលនាមហាជន នៃគណបក្សខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយខណ្ឌ , អនុប្រធានគណបក្សខណ្ឌ , សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សខណ្ឌ , គណៈចលនានារី , គណៈចលនាយុវជនខណ្ឌ-សង្កាត់ និង ប្រធានគណបក្សសង្កាត់ ទាំង៧ សរុបប្រមាណជា ១២០ នាក់។

ក្នុងឱកាសនោះ លោក សឹម ស៊ឹកគ្រីយ៉ា អនុប្រធានប្រចាំការ គណៈកម្មាធិការ គណបក្សខណ្ឌ បានអានសេចក្ដីសម្រេច កែសម្រួល និងបំពេញបន្ថែម សមាសភាពថ្មី នៃក្រុមការងារចុះជួយ ខណ្ឌ-សង្កាត់ ក្នុងអង្គពិធីខាងលើនេះ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular