ប្រែសម្រួល : កញ្ញាដាលីស ៖ អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក អាណុល ស្វាហ្សេណេហ្គ័រ បានប្រៀបធៀបហ្វូងមនុស្សដែលលុកលុយវិមានកាពីតូលអាម៉េរិកទៅនឹងពួកណាស៊ីនិងហៅលោកប្រធានាធិបតីដូណាល់ ត្រាំ ថាជាមេដឹកនាំបរាជ័យ ដែលនឹង “ចារជាប្រវត្តិសាស្ត្រជាប្រធានាធិបតីយ៉ាប់បំផុតមិនធ្លាប់មាន”។
សមាជិកបក្សសាធារណរដ្ឋរូបនេះបាននិយាយនៅក្នុងវីដេអូមួយដែលគាត់បង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា “ថ្ងៃពុធគឺជារាត្រីនៃកញ្ចក់បែកនៅសហរដ្ឋអាម៉េរិក”។ ក្នុងឆ្នាំ ១៩៣៨ពួកណាស៊ីនៅអាល្លឺម៉ង់និងអូទ្រីសបានបំផ្លាញផ្ទះសាលារៀននិងជំនួញរបស់ជនជាតិជ្វីហ្វក្នុងអំឡុងការវាយប្រហារមួយ ដែលគេស្គាល់ថា Kristallnacht ឬ “រាត្រីនៃកញ្ចក់បែក”។
លោកបាននិយាយថា “កញ្ចក់បែកគឺស្ថិតនៅតាមបង្អួចនៃវិមានកាពីតូលអាម៉េរិក។ប៉ុន្តែក្រុមមនុស្សអស់នេះមិនត្រឹមតែបំបែកបង្អួចវិមានកាពីតូលប៉ុណ្ណោះទេតែពួកគេថែមទាំងបំបែកគំនិតដែលយើងបានទទួលយក។ ពួកគេជាន់ឈ្លីគោលការណ៍ ដែលប្រទេសរបស់យើងត្រូវបានកសាងឡើងផ្អែកលើវា”។
លោកស្វាហ្សេណេហ្គ័រ ដែលកើតនៅប្រទេសអូទ្រីស បានប្រៀបធៀបក្រុមអ្នកគាំទ្រត្រាំ ដែលគេឱ្យរហស្សនាមថា “ក្មេងជោរ” ដែលជាក្រុមជ្រុលនិយមស្តាំរបស់អាម៉េរិក ទៅនឹងពួកណាស៊ី។មេដឹកនាំក្រុមក្មេងជោរមួយចំនួនត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីរបស់ប្រទេសនេះមុននិងក្រោយកុបកម្មកាលពីថ្ងៃពុធ។
លោកស្វាហ្សេណេហ្គ័របាននិយាយនៅក្នុងវីដេអូថា “ប្រធានាធិបតីត្រាំបានព្យាយាមលុបចោលលទ្ធផលនៃការបោះឆ្នោត ដែលធ្វើឡើងដោយត្រឹមត្រូវ។គាត់បានស្វែងរកការធ្វើរដ្ឋប្រហារដោយបំភ័ន្តប្រជាជនជាមួយសម្តីភូតកុហក”៕
អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក អាណុល ស្វាហ្សេណេហ្គ័រ បានបហរដូចការបំបែកកញ្ចក់វិមានកាពីតូលទៅនឹងការបំបែកកញ្ចក់សាលារៀងនិងស្ថាប័នជំនួញជ្វីហ្វពីសំណាក់ពួកណាស៊ីអាឡឺម៉ងក្នុងឆ្នាំ១៩៣៨