ដោយ: ជា សីហ:/ភ្នំពេញ: នៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពី យូនីសេហ្វ បានប្រកាសចាប់ផ្ដើម អនុវត្ត យុទ្ធនាការសម្រាប់ ការ ចូលរៀនវិញនៅទូទាំងប្រទេស ដើម្បី លើកទឹកចិត្ត ឱ្យកុមា រកម្ពុជា ចូលរៀនវិញ ហើយនៅតែបន្តអនុវត្ត ឥរិយាបថ សុវត្ថិភាព ដើម្បីបង្ការការឆ្លង រាលដាលជំងឺកូវីដ-១៩។
ខណៈដែលឆ្នាំសិក្សា ថ្មី បានចាប់ផ្ដើម ហើយ ជំងឺកូវីដ-១៩ នៅតែជា បញ្ហាប្រឈមក្នុង សកលលោកនៅឡើយយុទ្ធនាការ ថ្មីនេះ មានសារៈសំខាន់ ក្នុងការធានាឱ្យបរិស្ថាន សាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ យុទ្ធនាការ ក៏មានគោលបំណង ផ្សព្វផ្សាយ ព័ត៌មានដល់គ្រួសារ និងកុមារ ដែល ការរៀនសូត្ររបស់ខ្លួនត្រូវបានរំខាន ដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្ត ឱ្យពួកគេផ្ដល់អាទិភាព ដល់ការរៀនសូត្រ បើទោះជា ត្រូវ ជួបនឹង ការ លំបាកយ៉ាងណាក៏ដោយ។
យុទ្ធនាការនេះ ធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយ ពង្រឹង ការអនុវត្ត ឥរិយាបថការពារសុវត្ថិភាព ពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារជាច្រើន ដទៃទៀត ដើម្បីឱ្យសាលារៀនមានបរិស្ថាន សុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់ កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជាវីដេអូ ផ្ទាំង រូបភាព ស្ព៉ត់វិទ្យុ និងសារ ជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។
សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ពជាខិត្តប័ណ្ណ និងជាប្រភេទ ល្បែងកម្សាន្ត ជាដើម សម្រាប់ឱ្យកុមារ យកទៅផ្ទះវិញ ដើម្បី ឱ្យសារអប់រំ អាចជ្រួតជ្រាបទៅដល់ គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំ ជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពី គោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗ សម្រាប់ចែកជូនសាលារៀន ជាង ១៦.៥០០០សាលា ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូអាច ចាប់ផ្ដើម ត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ថា “អាទិភាព របស់យើង ក្នុងអំឡុងពេលមានជំងឺ ឆ្លងរាលត្បាត ជាសកល កូវីដ-១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយ ដែលអាច ធ្វើបាន ទាំងអស់ ដើម្បីជួយ ឱ្យពួកគេនៅតែ បន្តទទួលបានការអប់រំ។ យើងមាន មោទនភាព ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិ បាល កម្ពុជា ក្នុងការ រក្សា ចំនួនករណីឆ្លង ជំងឺនេះ ឱ្យនៅតិច បំផុតបើធៀបនឹងប្រទេស ដទៃទៀតនៅក្នុងពិភព លោកហើយស្របពេល ជាមួយគ្នាធានា ឱ្យមានការរៀនសូត្រ ពីចម្ងាយសម្រាប់ សិស្សានុសិស្សគ្រប់រូប និង បើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន។
លោកបានបន្តទៀតថា “ឥលូវនេះ ឆ្នាំសិក្សា ថ្មីបាន ចាប់ផ្ដើម ហើយយើងចង់ បញ្ជាក់ពីសារ របស់យើង ឱ្យបានច្បាស់ថា យើង ចង់ឱ្យកុមារវិលត្រឡប់ ចូលសាលារៀនវិញ និងចង់ ឱ្យពួកគេដឹងថា យើងទាំងអស់គ្នាប្រឹងប្រែង ធ្វើការងារយ៉ាង ច្រើន ដើម្បីការពារពួកគេពី ការឆ្លងមេរោគនេះ។ ពួកគេក៏ចាំបាច់ត្រូវបំពេញតួនាទី របស់ខ្លួនដោយអនុវត្តឱ្យបាន ត្រឹមត្រូវ តាមគោលការណ៍ណែនាំដែល ផ្សព្វផ្សាយ ក្នុងយុទ្ធនាការនេះ”។
យុទ្ធនាការ នេះទទួលបាន ថវិកាគាំទ្រ ពីសហភាព អឺរ៉ុប និងភាព ជាដៃគូសកលសម្រាប់ការ អប់រំ (GPE)។ យុទ្ធនាការនឹងត្រូវអនុវត្តដោយផ្អែកលើជោគជ័យ ដែលទទួលបានពី យុទ្ធនាការ ដែលក្រសួង និងយូនីសេហ្វ បាន អនុវត្ត កាលពី ខែកញ្ញា ឆ្នាំ២០២០កន្លងមក ក្នុងគោលបំណងប្រកាស បើកដំណើរការ សាលារៀនឡើងវិញ ក្រោយពីបានបិទទ្វារអស់ រយៈពេល ៦ខែមក។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ ថា “ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កបញ្ហាប្រឈមចម្បងៗជាច្រើន ដល់វិស័យអប់រំ ដោយបង្កើតជាការបញ្ហាលំបាកធ្ងន់ធ្ងរដល់សិស្ស និងគ្រួសារពួកគេ។ ខណៈដែលការរៀនសូត្រតាមអនទ្បាញត្រូវបានដាក់ឱ្យអនុវត្តក្រោមកិច្ចដឹកនាំដ៏រឹងមាំ របស់ក្រសួងអប់រំ យុវជន និងកីទ្បា វានៅតែមិនអាចជំនួសឱ្យការបង្រៀននៅក្នុង ថ្នាក់បានទ្បើយ ហើយក៏មិនមានសិស្សគ្រប់គ្នាអាចប្រើប្រាស់វាបានទាំងអស់នោះដែរ។ ដូច្នេះកុមារគ្រប់រូប គួរត្រូវបានជំរុញឱ្យត្រលប់ចូលរៀនវិញ ជាមួយនឹងអារម្មណ៍មាន សុវត្ថិភាព។ ហេតុដូចនេះ ខ្ញុំសូមស្នើដល់អ្នកគ្រប់គ្នា ទាំងនាយិកា នាយកសាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ឱ្យអនុវត្តវិធីការពារខ្លួនចាំបាច់នានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសុវត្ថិភាពសម្រាប់គ្រប់គ្នា។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងកម្ពុជា នៅក្នុងវិស័យអប់រំដែលបានចាប់ផ្តើមកាលពីជាង១៥ឆ្នាំមុន ដោយបានចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាតិក្នុងគោលបំណង ធានាថាកុមារកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព។
លោកស្រីបានបញ្ចប់មតិរបស់ខ្លួនថា “ការអប់រំគឺជា សិទ្ធិជាមូលដ្ឋាន និងចាំបាច់ដើម្បីធានា ឱ្យមាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្លួន។”
លោកស្រី អាលីស អលប្រ៊ៃធ៍ នាយិកាប្រតិបត្តិ្តិនៃភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) បានមានប្រសាសន៍ថា៖ “ជំងឺរាតត្បាតបាននឹងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ កុមារក្នុងការនៅបន្តការរៀនសូត្រ។ ស្របពេលដែលការសិក្សាពីចម្ងាយត្រូវបានផ្តល់ឱ្យ សិស្សសម្រាប់បន្តការរៀនសូត្រ វានៅតែមិនមែនជាមធ្យោបាយជំនួសឱ្យការប្រាស្រ័យ ទាក់ទងគ្នារវាងសិស្ស និងគ្រូនៅក្នុងថ្នាក់រៀនទ្បើយ។ ការគាំទ្ររបស់ភាពជាដៃគូជា សកលសម្រាប់ការអប់រំ (GPE) នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការ សាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពដើម្បីឱ្យកុមារអាចការពារខ្លួនបានពីការឆ្លងជំងឺកូវីដ-១៩ នៅពេលពួកគេត្រលប់ចូលរៀនវិញនៅសាលា។”
យុទ្ធនាការនេះត្រូវ បានរៀបចំឡើង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកគ្រូ លោក គ្រូ ឪពុកម្ដាយ និងអាណាព្យាបាល ក៏ដូចជាកុមារ និងយុវជន។ រាល់ សម្ភារផ្សព្វផ្សាយសុទ្ធតែ មាន លក្ខណៈបរិយាបន្ន ដោយ មានការបកប្រែ ជា ភាសា ជនជាតិដើមភាគតិចចំនួនបួនភាសា។ ការផ្សព្វផ្សាយ នឹងត្រូវធ្វើទ្បើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជា តាមរយៈការផ្ញើសារ ឱ្យចំមនុស្សគោលដៅដូចជាប្រើកម្មវិធី Whatsapp Telegram និង Facebook Messenger ជាដើម។ យូនីសេហ្វ នឹង ផ្ដល់ សម្ភារផ្សព្វផ្សាយទាំងនេះទៅដល់ដៃគូ ដែលកំពុង បំពេញការងារក្នុងវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យដៃគូអាច យកទៅប្រើប្រាស់ និង កែសម្រួលទៅតាមភាពសមស្រប ដើម្បីធានា ឱ្យមានការទទួលសម្រេចបានលទ្ធផល ជាអតិបរមានៅទូទាំងប្រទេស។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកា យូនីសេហ្វប្រចាំប្រទេស កម្ពុជា បាន មានប្រសាសន៍ ថា “កុមារកម្ពុជា ទទួលរងនូវ កា ររំខាន ធ្ងន់ធ្ងរ ចំពោះការអប់រំរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេជាច្រើននាក់ បានខកខានពុំបាន រៀនសូត្រនោះឡើយ។ ខណៈពេល យើង ឈាន មកដល់ ឆ្នាំ២០២១ និង កំពុងគិតគូរជាថ្មីអំពីពិភព លោកក្រោយមានជំងឺរាតត្បាត វាជាការ សំខាន់ណាស់ដែលយើងត្រូវ ធ្វើការ ងារ រួមគ្នា ដើម្បីឱ្យសាលារៀនមានសុវត្ថិភាព តាមដែលអាចធ្វើទៅ បាន និង ត្រូវបញ្ចៀស កុំឱ្យមានវិបត្តិការ អប់រំ។ យើងជឿជាក់ថា យុទ្ធនាការ ប្រកបដោយភាពច្នៃប្រឌិតនេះ នឹង ភ្ជាប់ ទំនាក់ទំនងរវាងកុមារ គ្រួសារ និងគ្រូបង្រៀន ព្រមទាំងបង្កើនទំនុកចិត្តលើសុវត្ថិភាពនៅក្នុងសាលារៀន និងគូសបញ្ជាក់ ជាថ្មី ពី គុណតម្លៃនៃការអប់រំ សម្រាប់កុមារ កម្ពុជាគ្រប់រូប”៕/PC