Home ព័ត៌មានអន្តរជាតិ ចិន​រាយការណ៍​...

ចិន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​រយៈពេល​ជាង​៥​ខែ​មកនេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សៀង​ហៃ ៖ អាជ្ញាធរ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចិនដីគោក​មាន​ការកើនឡើង​ករណី​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ៥ ខែ​មកនេះ ខណៈ​ការឆ្លង​ថ្មីៗ​នៅក្នុង​ខេត្ត​ហឺ​ប៉ី​ជុំវិញ​ទីក្រុង​ប៉េកាំង​បន្ត​កើនឡើង​។​

​ទូរទស្សន៍​រដ្ឋ​ក៏​បាន​រាយការណ៍​ដាច់​ដោយឡែក​ថា តំបន់​មួយ​នៅ​ភាគ​ឦសាន​ខេត្ត​ហី​ឡុង​ជាំ​ង​នៅ​ថ្ងៃ​ចន្ទ​នេះ​បិទ​ទាំងស្រុង បន្ទាប់​ពី​រាយការណ៍​អំពី​ករណី​ឆ្លង​មេរោគ​ថ្មីៗ​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ (NHC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខេត្ត​ហឺ​ប៉ី​មាន​ចំនួន ៨២ ករណី​ក្នុងចំណោម​ករណី​សរុប ៨៥ នៃ​ការឆ្លង​ថ្មី​ក្នុងស្រុក ដែល​រាយការណ៍​នៅ​ថ្ងៃទី ១០ ខែ​មករា ខណៈ​ខេត្ត​លៀវ​នី​ង​ក៏​រាយការណ៍​ករណី​ថ្មី​ចំនួន​២ និង​ទីក្រុង​ប៉េកាំង​រាយការណ៍​ករណី​ថ្មី​ចំនួន​១​។ ប្រទេស​នេះ​ក៏​ឃើញ​ការឆ្លង​ថ្មីៗ​ចំនួន ១៨ ដែល​នាំចូល​ពី​បរទេស​ផង​ដែរ​។​

​ករណី​ថ្មី​ប្រចាំ​ថ្ងៃ​សរុប​គឺ​មាន​ចំនួន ១០៣ ករណី ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ករណី​ចំនួន ១២៧ ត្រូវបាន​រាយការណ៍​កា​លពី​ថ្ងៃទី ៣០ ខែកក្កដា​៕

ចិន​រាយការណ៍​ករណី​កូវី​ដ​ប្រចាំ​ថ្ងៃ​ចំនួន ១០៣ ករណី​នៅ​ថ្ងៃ​ចន្ទ​នេះ​។ក្នុងរូប ប៉ូលិសក្នុងឈុតការពារវីរុសឆ្លង ឈរនៅកន្លែងត្រួតពិនិត្យមួយក្នុងខេត្តហឺប៉ីកលាពីថ្ងៃសៅរ៍ ។មនុស្សជាង៣៦០នាក់ត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩នៅក្នុងការផ្ទុះកូវីដ១៩ជាថ្មីនៅក្នុងខេត្តហឺប៉ី

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular