Home ព័ត៌មានអន្តរជាតិ លោក​គីម ជុង​អ...

លោក​គីម ជុង​អ៊ុន​ត្រូវបាន​បោះឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​ពលករ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​ត្រូវបាន​ផ្តល់​ងារ​ថ្មី​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ពលករ​កាន់អំណាច​ដែល​ជា​មុខ​​ងារ​ធ្លាប់​កាន់​ដោយ​ឪពុក​និង​ជីតា​របស់​គាត់​។​

​ការតែងតាំង​នេះ​គឺជា​និមិត្តរូប ដែល​ទំនងជា​មាន​គោលបំណង​ពង្រឹង​អំណាច​របស់​គាត់​ចំពេល​មាន​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​ខ្លាំង​ឡើង​នៅក្នុង​ប្រទេស​។​

​សមាជ​ដែល​កំពុង​ធ្វើ​របស់​គណបក្ស​នេះ ត្រូវបាន​ធ្វើឡើង​ជា​លើក​ទី​១ ក្នុង​រយៈពេល ៥ ឆ្នាំ ។​វា​បាន​ប្រកាស​ពី​តួនាទី​ថ្មី​របស់​លោក​គីម​ក្នុងអំឡុង​សម័យប្រជុំ​លើក​ទី ៦ របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) សេចក្តីថ្លែងការណ៍​របស់ស​មាជបាន​លើកឡើងថា​លោក​គីម​បាន​បំពេញ​នូវ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​សម្រេច​ផែនការ​កសាង​​នុយក្លេអ៊ែរ​របស់​ប្រទេស​។​

​គេ​មើលឃើញ​ថា​នេះ​ជា​ចំណាត់ការ​ជា​និមិត្តរូប​ព្រោះ​លោក​គីម​បាន​ក្លាយជា​មេដឹកនាំ​កំពូល​របស់​គណបក្ស​រួចទៅហើយ​។ ក្នុងអំឡុង​សមាជ​គណបក្ស​ឆ្នាំ ២០១៦ គាត់​ត្រូវបាន​ប្រកាស​ជា “​ប្រធាន​គណបក្ស​” ដែល​ស្មើនឹង​តួនាទី “​អគ្គលេខាធិការ​” ដែល​ធ្លាប់​កាន់កាប់​ដោយ​ឪពុក​របស់​គាត់ លោក​គីម ជុងអ៊ីល និង ជីតា​របស់​គាត់ គីម អ៊ី​ល​ស៊ុង​៕

​លោក​គីម ជុង​អ៊ុន​ក្លាយជា​អគ្គលេខាធិការ​គណបក្ស​ពលករ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular