Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​ពីរ​គ្រ...

ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា របួសធ្ងន់ ពីរ​នាក់ នៅ​ស្រុក​អង្គរជុំ​

​ដោយៈ បាយ័ន/សៀមរាបៈ បុរស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ដូចគ្នា ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ បង្កឡើង​ដោយ​ម៉ូតូ ពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា នៅវេលា​ម៉ោង ៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ចំណុច​ភូមិ ដូន​ស្វា ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​និយាយថាៈ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ករ​ឡើង​ដោយ​ម៉ូតូ ម៉ាក ហុងដា និ​ច ពណ៌​ស ពាក់​ផ្លាកលេខ សៀមរាប ១AC ១៥៥១ បើកបរ​ដោយ​ឈ្មោះ នួន នឿ​ត ភេទ​ប្រុស អាយុ ៦០ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ថ្មី ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​បើកបរ ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​ហើយ​បាន​បុក ជាមួយ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ ១N ២២២៨ បើកបរ​ដោយ​ឈ្មោះ ឃុ​ត ម៉ឹង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ថ្នល់ ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង បណ្តាលអោយ​ភាគី ទាំងសងខាង រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះ​មកដល់ កន្លែងកើតហេតុ វាស់វែង ហើយ​បាន ជនរងគ្រោះ ទាំង ពីរ​នាក់ ទៅ​មន្ទីរពេទ្យ ស្រុក​អង្គរជុំ ដើម្បី​ព្យាបាល ហើយ​បាន​អះអាងថា មូលហេតុ ដែល​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ គឺ​ភាគី​ខាង​ម៉ូតូ​ហុងដា និ​ច បើកបរ មិន​ប្រកាន់​ស្ដាំ​។ ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​យកទៅ រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គរជុំ ដើម្បី​រង់ចាំ ដោះស្រាយ តាមផ្លូវ​ច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular