ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ ដោយបញ្ជាក់ថា មានរថយន្ត ដឹកយកមកទម្លាក់ចោល នៅទីនេះ ។ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៥០ នាទី យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរទេះភ្លើង ក្បែររបងវត្តនាគវ័ន្ត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើយោងតាមការរៀបរាប់ ពីបងស្រីម្នាក់ ដែលស្នើសុំមិនបញ្ជេញឈ្មោះ បានបញ្ជាក់ថាៈ គាត់បានឃើញរថយន្ត ២ គ្រឿង បាន មកឈប់នៅកន្លែងកើតហេត ហើយបានទម្លាក់ ចោល នូវបុរសវ័យចំណាស់ម្នាក់ នៅក្បែររបង ជិតផ្លូវរថភ្លើង រួចពួកគាត់បានឃើញសភាព លោកតា រាងដូចមានជំងឺប្រចាំកាយ ក៏បាននាំគ្នាយកគាត់ មកសម្រាកនៅចិញ្ចើមផ្លូវ ហើយបានទិញ និងផ្តល់ អាហា សម្ភារមួយចំនួន ឲ្យទៅគាត់ តែដោយសារសភាពគាត់ ពិសាអ្វី ក៏លែងកើត ទើបគាត់បានផុតដង្ហើមស្លាប់ នៅនឹង កន្លែងកើតហេតុតែម្តង។ រួចពួកគាត់ បានរាយការណ៍ ទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកដល់ កន្លែងកើតហេតុ បានរាយការណ៍ ទៅថ្នាក់លើ ឲ្យយករថយន្តសាមុយ មកដឹក សពលោកតា យកទៅតម្កល់ទុក នៅវត្ត រង់ចាំសាច់ញាតិ៕/V-PC