នៅ​បន្ទាយមានជ័យ​មាន​ពលករ​ខ្មែរ​វិល​ពី​ថៃ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៨​នាក់

ដោយ​:​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បាន​អះអាងថា នៅ​បន្ទាយមានជ័យ​មាន ពលករ​ខ្មែរ​វិល​ពី​ថៃ វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៨​នាក់ (​ស្រី​៦​នាក់​) ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ ជំងឺ​កូ​វីដ​១៩ ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​១១​ខែមករា ក្នុងពេល​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខេត្ត​/ ក្រុង​ចុះ​ចែក​អំណោយ​ឧបត្ថម្ភ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​ដល់​បងប្អូន​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​និង​កម្រិត​២​នៅ​ទាំង​១៣​មណ្ឌល ក្នុង​ខេត្ត ។​

​មន្ត្រី​ក្រុមការងារ​ចុះ​ចែក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឃី​តនៃ​អាហារ​ហូបចុក ,​មី និង​ទឹកបរិសុទ្ធ ជូន​ដល់​បងប្អូន​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​៣.៧៥៤​នាក់​នៅតាម​មណ្ឌល​ក្នុង​ទូទាំង ខេត្តបន្ទាយមានជ័យ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular