ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃចន្ទទី១១មករាបានបន្ថែមអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៤៩នាក់ ក្នុងនោះ២២៤នាក់ជាករណីឆ្លងក្នុងស្រុក នាំអោយប្រទេសនេះមានអ្នកឆ្លងវីរុសផ្លូវដង្ហើមនេះសរុប១០.៥៤៧នាក់។
មិនមានអ្នកស្លាប់ថ្មីទេ ដោយទុកអោយចំនួនស្លាប់ដោយជំងឺកូវីដ១៩នៅ៦៧នាក់ដដែល៕
ប្រជាជនអង្គុយទទួលទានអាហារនៅតុបាំងដោយផ្លាស្ទិកនៅកាច់ជ្រុងផ្លូវមួយនៃតំបន់ Chinatownក្នុងក្រុងបាងកកកាលពីថ្ងៃអាទិត្យក្រោយអាជ្ញាធររឹតបន្តឹងវិធានការទប់ស្កាត់វីរុសឆ្លងនៅតាមភោជ្ជនីយដ្ឋាន