Home ព័ត៌មានសំខាន់ៗ ​បន្ទាយ​មាន​ជ...

​បន្ទាយ​មាន​ជ័​យៈ​សាលារៀន​ស្ទើរ​ទាំងអស់​បាន​បើក​បវេសនកាល ,​នៅ​សាលា​ខ្លះ​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​សាលារៀន​សា​ធាណៈ​ចាប់ពី​ម​ត្តេ​យ្យ​ដល់​ឧ​ត្ត​ម​សិក្សា​ស្ទើរ​ទាំងអស់​នៅ​បន្ទាយមានជ័យ​បាន​បើកទ្វារ​ទទួលយក​ដំណើរ​រ​ការរៀន បង្រៀន​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​២០២១-២០០២២​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមករា​។​ប៉ុន្តែ​សាលា​
ចំនួន​ប្រាំបួន​ពន្យា​សិន​ព្រោះ​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​និង​កម្រិត​២ សម្រាប់​ពលករ​ខ្មែរ​វិម​ត្រឡប់​ពី​ប្រទេស​ថៃ ។​

​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ថ្នាក់រៀន​ស្ទើរ​ទាំងអស់​នៅក្នុង​ខេត្ត​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ រលូន សណ្តាប់ធ្នាប់​ល្អ ហើយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​លើ​វិធាន​ការបង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​ចំណែក ទិន្នន័យ​ចំនួន​សិស្ស​និង​ថ្នាក់រៀន​មិនទាន់​ស្រង់​និង​បូកសរុប​នៅឡើយ គឺ​រង់ចាំ​ពីរ​ទៅ​បី​សប្តាហ៍​បន្ទាប់ពី​ដំណើរ​ការរៀន បង្រៀន ទើប​អាច​ស្រង់​បាន ។​

​លោក​បន្តថា​ទោៈ​យ៉ាងណា​គេ​អាច​គ្រប់គ្រង​បាន​ថា​គ្រឹះស្ថានសិក្សា​គ្រប់​ក​ម្រឹត​ទាំង​រដ្ឋ​(​សាធារណៈ​)​និង​ឯកជន​បាន​បើក​បវរ​សន​កាល​ហើយ​លើកលែង​ទីតាំង​សាលារៀន​ប្រាំបួន​កន្លែង​ដែល​នៅជាប់​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​និង​កម្រិត​២​ថ្នាក់​ខេត្ត​និង​ថ្នាក់ស្រុក ។​
​ក្នុងនោះ ទីតាំង​គឺ​វិទ្យាល័យ​ម៉ាឡៃ​ស្រុក​ម៉ាឡៃ វិទ្យាល័យ​និមិត្ត​ក្រុង​ប៉ោយប៉ែត វិទ្យាល័យ​កូប​ស្រុក​អូរជ្រៅ វិទ្យាល័យ​មង្គល​បូរី​ស្រុក​មង្គល​បូរី វិទ្យាល័យ​ស្វាយចេក​ស្រុក​ស្វាយចេក វិទ្យាល័យ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ វិទ្យាល័យ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​បឋមសិក្សា​ថ្មពួក​ស្រុក​ថ្មពួក និង​វិទ្យាល័យ​សម្តេច​ឳ​ក្រុង​សិរីសោភ័ណ​ដែល​ត្រៀម​ធ្វើ​មណ្ឌល​មួយទៀត ។​

​លោក​ប្រធាន​បន្តថា ការពន្យា​នោះ​នៅ​មិនទាន់​ដឹងថា​ដល់​ពេលណា​ទេ ? ប៉ុន្តែ​មន្ទីរ​និង​រដ្ឋបាលខេត្ត កំពុង​រក​មធ្យោបាយ​ថា​តើ បើក​ដំណើរ​ការបង្រៀន​និង​រៀន នៅ​ផ្នែក​នៃ​សាលារៀន​ដែល​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ?
​ឬ ផ្ទេរ​សិស្ស​ទៅ​រៀន​នៅ​សាលារៀន​ផ្សេង​តា​រយៈ​ការបង្កើន​ឬ​បន្ថយ​ម៉ោង ឬ​វេន​សិក្សា ?
​ទោះយ៉ាងណា បើ​ផ្ទេរ​ក៏​ពិបាក​ដែរ ដោយសារ​បរិមាណ​សិស្ស​ច្រើន ហើយ​ទីតាំង​សាលា​ដែល​ទទួល​ការផ្ទេរ មិនអាច​រត់​រួច​ទេ​គឺ​ខ្វះ​ថ្នាក់​និង​តុ​សិស្ស ។​ហេតុនេះ ត្រូវ​រង់ចាំ​ការណែនាំ​រួម​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា ព្រោះ​នៅ​ខេត្ត រាជធានី ឯទៀត ក៏​យក​សាលារៀន​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដូចគ្នា​នឹង​ខេត្តបន្ទាយមានជ័យ​ដែរ ។ ហេតុនេះ អាច​ពង្រឹង​ដំណើរការ​បង្រៀន​តាម​អន​ឡាញ តាម​គោលការណ៍​ពី​ជិត​ពាក់កណ្តាល​ឆ្នាំ​សិក្សា​២០១៩- ២០២០​មក ៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular