Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រី​ម...

រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ម្នាក់​ទៀត​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ​តា​លីង ចា​យ៉ា​៖​លោកស្រី រី​ណា ម៉ូ ហា​រុន ជា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​២ ដែល​ត្រូវ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​តែ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

​រដ្ឋមន្ត្រី ក្រសួង​ស្ត្រី គ្រួសារ​និង​ការអភិវឌ្ឍន៍​សង្គម​រូបនេះ​បាន​ចូលដេក​ពេទ្យ​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​មករា​។​

​យោង​តាម​ការិយាល័យរ​បស់​លោកស្រី លោកស្រី​រដ្ឋមន្ត្រី​បាន​ទទួល​លទ្ធផល​ធ្វើតេស្តិ៍​តាំងពី​យប់​ថ្ងៃអាទិត្យ និង​បាន​សុំទោស​បើសិនជា​«​ឧបទ្ទវហេតុ​នេះ​បង្ក​ការលំបាក​និង​ព្រួយបារម្ភ​…​ហើយ​បាន​ស្នើសុំ​និង​​បន់ស្រន់​ព្រះ​អោយជួយ​អ្នកពាក់ព័ន្ធ​ទាំងអស់​»​។​

​រដ្ឋមន្ត្រី ក្រសួង​ស្ត្រី គ្រួសារ​និង​ការអភិវឌ្ឍន៍​សង្គម​រី​ណា ម៉ូ ហា​រុន​

​មុននេះ​សារព័ត៌មាន​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​លោក មូ​ស្តាប៉ា ម៉ូ​ហាម៉េ​ត​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​វីរុស​កូរ៉ូណា​។​

​លោក​បាន​បានដឹង​មាន​ឆ្លង​វីរុស បន្ទាប់​ពី​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ពោលគឺ​បី​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​បក្ស​រួម​រួម​ជនជាតិដើម​ម៉ាឡេស៊ី (Bersatu)​ដែល​មាន​វត្តមាន​នាយករដ្ឋមន្ត្រី មូ​ហ៊ីដ​ឌីន យ៉ាស​ស៊ីន និង សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើនរូប​ទៀត​ចូលរួម​ផង​ដែរ​។​

​កាសែត Malay Mail បាន​រាយការណ៍​ថា លោកមូ​ស្តាប៉ា​ក៏​បាន​ចូលរួ​មកិ​ច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ផងដែរ​។​

​ក្រសួង​សុខាភិបាល​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​កំពុង​តាមដាន​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោកមូ​ស្តាប៉ា​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular