Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ស៊...

រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​រះ​រថយន្ត​និង​ម៉ូតូ​២​គ្រឿង បណ្ដាលឱ្យ​ស្ត្រី​៣​នាក់​ស្លាប់​

ដោយ​: សៅ​វ៉ាន់ឌី / ខេត្តព្រះវិហារ​: រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បាន​បើក​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ដែល​ចេញពី​កន្លែង​ស្ថានីយ៍​ប្រេង ហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត បណ្ដាលឱ្យ​ស្ត្រី​៣​នាក់​ស្លាប់​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណត់​ផ្លូវជាតិ​លេខ​៦២ ស្ថិតនៅ​ក្នុងភូមិ​ម៉​ស៊ែ​ត ឃុំ​ប៉ា​ហាល ក្រុង​/​ខេត្តព្រះវិហារ កាលពី​ម៉ោង​ជិត​១០​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​នេះ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពាក់​ផ្លាកលេខ​ភ្នំពេញ 3E 9321 បើកបរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​បាន​បើក​បុក​រថយន្ត​ហាយ​ឡិន​ឌ័​រ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AH 6172 ដែល​បើក​ចេញពី​ស្ថានីយ៍​ចាក់​ប្រេង​បណ្ដាលឱ្យ​រថយន្ត​ខ្ទាត​ធ្លាក់​ផ្លូវ​។​

​ប្រភព​បាន​បន្តថា​៖ ពេលនោះ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​បាន​ទៅបុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត បណ្ដាលឱ្យ​ស្ត្រី​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែង ក្នុងនោះ​មាន​ក្មេងស្រី​សិស្សសាលា​ម្នាក់​ផងដែរ​។ ក្រោយពី​បង្កហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បាន​រត់គេចខ្លួន​បាត់​។ បន្ទាប់មក សមត្ថកិច្ច​ផ្នែក​ចរាចរ​ខេត្ត​បាន​យ​កម​ធ្យា​យ​ទាំងពីរ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular