Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​អាជ្ញាធរ​រាជ...

​អាជ្ញាធរ​រាជធានី​កំពុង​ដំណើរ​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​នៅក្នុង​ខណ្ឌទួលគោក​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈអាជ្ញាធរ​រាជធានី​ភ្នំពេញ​បាននិងកំពុង​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ។​កំណាត់​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ពីមុនមក​មិន​អាចធ្វើ​ចរាចរណ៍​ទៅមក​បានឡើយ​។​
ដើម្បី​ជំរុញ​ការងារ​នេះ​ឱ្យបាន​លឿន​និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នោះ​លោក​ឯក​ឃុន​ដឿ​ន​អភិបាលខណ្ឌ​ទួលគោក​នៅ​ថ្ងៃត្រង់​ទី​១១​ខែមករា​នេះ​បាន​ដឹកនាំ​អាជ្ញាធរ​សង្កាត់​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​និង​បាន​ជំ​រុញឱ្យ​ក្រុមការងារ​ដែល​បាននិងកំពុង​អនុវត្ត​លើ​ការងារ​នេះ អនុវត្ត​ការងារ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ទំហំ​ផ្លូវ​ដែលមាន​នៅក្នុង​គម្រោង​។​

​លោក​ឯក ឃុន​ដឿ​ន​បាន​បញ្ជាក់ថា កំណាត់​ដែល​បាននិងកំពុង​ស្ថាបនា​នេះ ជា​កំណាត់​ផ្លូវ​ថ្មី​លេខ​៦០៨ មាន​ប្រវែង​ជិត​៣០០​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៥៦៦ ដល់​ផ្លូវ​លេខ​២៨៣​និង​ពី​ផ្លូវ​លេខ​២៨៣​ដល់​ផ្លូវ​លេខ​៦១០ ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹងកក់​ទី​១​និង​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ មាន​ទទឹង​ចាប់ពី​៨​ម៉ែត្រ​ទៅ​១៦​ម៉ែត្រ​។ ដោយបាន​ត្រួសត្រាយ​តាំងពី​អំឡុង​ឆ្នាំ​២០១៧ ដែល​កាលពីមុន​នោះ ផ្លូវ​នេះ​កន្លែង​ខ្លះ​មាន​ទទឹង​ត្រឹម​២​ម៉ែត្រ​ប៉ុណ្ណោះ ពិបាក​ក្នុងការ​ធ្វើដំណើរ​យ៉ាងខ្លាំង​។ លោក​បន្តថា កំណាត់​ផ្លូវ​នេះ​ក្រុម​ការ​ហារ​កំពុង​ធ្វើ​គ្រឹះ ក្រោយពី​ធ្វើ​គ្រឹះ​រួច​យើង​អ៊ុត​កៅស៊ូ​អា​សេ​តែម្តង​៕.mara

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular