ឃុំខ្លួន​ជនសង្ស័យ ៣ នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជាង​ពីរ​គីឡូក្រាម​

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ជនសង្ស័យ ៣ នាក់ ដែល​សមត្ថកិច្ច​នគរ​បាល នៃ​មន្ទីរ​ប្រឆាំង គ្រឿងញៀន ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ និង​រឹបអូស​គ្រឿងញៀន បាន ជាង ២ គីឡូក្រាម ទុកជា​វត្ថុតាង​នោះ បាន​ត្រូវ​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ករណី​បង្ក្រាប​នេះ គឺធ្វើឡើង​ចំនួន ៣ គោលដៅ​ផ្សេងគ្នាៈ គោលដៅ​ទី​១: ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០:៣០​នាទី​យប់ នៅ​ចំណុច​ស្ថានីយ៍ ប្រេងឥន្ធន​: កាល​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ គោលដៅ​ទី​២: ថ្ងៃទី​៧ មករា ឆ្នាំ​២០២១ វេលា​ម៉ោង​០០.០៥​នាទី រំលងអធ្រាត្រ ស្ថិតនៅ ចំណុច មុខ​ភោជនីយដ្ឋាន ម្លប់​ប្ញ​ស្សី ផ្លូវជាតិ​លេខ​៥ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ គោលដៅ​ទី​៣: ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៣:១០​នាទី រសៀល នៅ​ចំណុច​បន្ទប់​ជួល​លេខ E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​មនុស្ស​ប្រុស ទាំង​៣​នាក់ មានៈ ឈ្មោះ មាស ធីតា អាយុ ៣៦​ឆ្នាំ , ឈ្មោះ ស្រេង ឡុង​ហេង អាយុ ៣១​ឆ្នាំ និង​ឈ្មោះ សេង ប៊ុន​ហៃ អាយុ ២៩​ឆ្នាំ និង​ចាប់យក​វត្ថ​តាង​បាន រួមមានៈ -​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​២.៤៦​ក្រាម ,-​កេ​តា​មីន (KETAMINE)​ទឹក​និង​ម្សៅ ទម្ងន់​១៩១៦.៦១​ក្រាម​, -​អ៊ិ​ច​ស្តា​ស៊ី (MDMA)​ទម្ងន់ ១៧៩.៣៣ ក្រាម​, -​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់​២.៨៨ ក្រាម​។ សរុប សារធាតុ​ញៀន ២.១០១,២៨ ក្រាម ស្មើ ២ គីឡូ និង ១០១,២៨​ក្រាម​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular