Home ព័ត៌មានជាតិ សន្តិសុខ ​ស្លាប់​៣​នាក...

​ស្លាប់​៣​នាក់ ដោយសារ រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្ត​តូច និង​ម៉ូតូ ២ គ្រឿង​ទៀត

​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បាន​បើក​បុក​រថយន្ត​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ដែល​ចេញពី​កន្លែង​ស្ថានីយ៍​ប្រេង ហើយ​រថយន្ត​បង្ក បាន​ជ្រុល ទៅបុក​ម៉ូតូ ២​គ្រឿង​ទៀត បណ្ដាលឱ្យ​ស្ត្រី​ចំនួន ២​នាក់ និង​ក្មេងស្រី​សិស្សសាលា​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ស្ថិតនៅ​ក្នុងភូមិ​ម៉​ស៊ែ​ត ឃុំ​ប៉ា​ហាល ក្រុង​ព្រះវិហារ កាលពី​ម៉ោង​ជិត ១០ ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នេះ​។​

​ប្រភពព័ត៌មាន បានឱ្យដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍​នវ បង្កឡើង​ដោយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ពាក់​ផ្លាកលេខ ភ្នំពេញ 3E9321 បើកបរ​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦២ ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក បាន​បើក​បុក​រថយន្ត តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពាក់​ផ្លាកលេខ ភ្នំពេញ 2AH6172 ដែល​បើក​ចេញ ពី​ស្ថានីយ​ចាក់​ប្រេង បណ្ដាលឱ្យ​រថយន្ត ខ្ទាត​ធ្លាក់​ផ្លូវ​។​

​ប្រភព​បាន​បន្តថាៈ ពេលនោះ រថយន្ត​បង្ក មិនទាន់​អស់​ល្បឿន បាន​ទៅបុក​ម៉ូតូ ចំនួន​២​គ្រឿង​ទៀត បណ្ដាលឱ្យ​ស្ត្រី ចំនួន ២​នាក់ និង​ក្មេងស្រី​សិស្សសាលា​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ។ ក្រោយពី​បង្កហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បាន​រត់​គេចខ្លួនបាត់​។ បន្ទាប់មក សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ ខេត្ត បាន​យក​ម​ធ្យា​យ​ទាំងពីរ ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular