Home កម្សាន្ត ក្រុម​តារាចម្...

ក្រុម​តារាចម្រៀង​កូរ៉េ​ដ៏​ល្បី SuperM សហការ​ជាមួយ​ព្រូ​ដិ​នស​ល ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ «We DO Well Together»

ដោយ​: មុនី រ័ត្ន / ភ្នំពេញ​: ក្រុម​តារាចម្រៀង​កូរ៉េ (K-pop) ដែលជា​ក្រុម​ចម្រៀង​ដ៏​ល្បីឈ្មោះ​គឺ​ក្រុម SuperM សហការ​ជាមួយ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​អាស៊ី (​ព្រូ​ដិ​នស​ល​) ដើម្បី​ផ្ដើម​យុទ្ធនាការ​ថ្មី «We DO Well Together» ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ក្នុង​តំបន់​អាស៊ី ឲ្យ​ទទួលបាន​ការរស់នៅ​ដែលមាន​សុខភាព​ល្អ និង ប្រកបដោយ​ភាពសប្បាយ​រីករាយ​។

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ក្នុង​តំបន់​ដំបូង​គេ​បង្អស់ ដែល​បានប្រកាស​ភាពជា​ដៃគូ​ជាមួយ​កំពូល​ក្រុម​តារាចម្រៀង​កូរ៉េ SuperM ដែលជា​ក្រុម​មាន​ប្រជាប្រិយភាព​ខ្ពស់បំផុត​។ ក្រុម​ចម្រៀង SuperM ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៩ ដោយ​ផលិតកម្ម SM Entertainment និង​ផលិតកម្ម Capitol Music Group ដែលមាន​សមាជិក​ទាំង​អស់​ចំនួន ៧ នាក់ មកពី​ក្រុម​ចម្រៀង​កំពូលៗ និង​ទទួលបាន​ការស្រលាញ់​ពី​អ្នកគាំទ្រ​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ភាព​វិជ្ជមាន និង​ភាពស្វាហាប់​របស់​ពួកគេ​ក្នុង​វិស័យ​តន្ត្រី និង​ការសម្តែង ពិតជា​ស្របគ្នា​ជាមួយ​ស្មារតី​នៃ​យុទ្ធនាការ «We DO» របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ដែល​នឹង​ក្លាយ​ជាការ​ជម្រុញ​ទឹកចិត្ត និង​ផ្ដល់​ភាព​សុទិដ្ឋិនិយម ចំពោះ​មនុស្ស​ក្នុង​ជំនាន់​បច្ចុប្បន្ន​។​

​លោក Nic Nicandrou នាយក​ប្រតិបត្តិ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​អាស៊ី មានប្រសាសន៍ថា ៖ «​ក្រុមហ៊ុន ព្រូ​ដិ​នស​ល និង​ក្រុម​ចម្រៀង SuperM ចែករំលែក​គោលដៅ​រួមមួយ ដោយ​យើង​ចង់​លើកកម្ពស់​សារៈសំខាន់​នៃ​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​មាន​សុខភាព​ល្អ ជាពិសេស​ក្នុងអំឡុង​ពេលនេះ​។ តាមរយៈ​ការសហការ​នេះ យើង​ចង់​លើកទឹកចិត្ត​អ្នក​ទាំងអស់គ្នា​ឱ្យទទួល​បាន​សុខ​ភាពល្អ តាមរយៈ​មធ្យោបាយ​ដែល​ផ្ដល់​ភាព​វិជ្ជមាន សកម្ម​ភាពរស់រវើក និង​ភាពសប្បាយ​រីករាយ​ផងដែរ​។​
​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ ដែល​ផ្ដោតលើ​ការជួយ​មនុស្ស​គ្រប់រូប​ឲ្យ​ទទួលបាន​នូវ​ជីវិត​ដ៏​ប្រសើរ ក្រុមហ៊ុន ព្រូ​ដិ​នស​ល បាន​ជួយ​អតិថិជន​រាប់លាន​នាក់ នៅក្នុង​តំបន់​អាស៊ី ដោយ​ផ្ដល់​ការការពារ​ផ្នែក​សុខភាព និង​បង្កើន​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​សម្រេច​គោលដៅ​ជីវិត​របស់​ពួកគេ​បាន​។​

​លោក Nicandrou បាន​បន្ថែមទៀតថា «​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ធ្វើ​ប្រ​តិ្ត​ប​តិ្ត​ការ​លើសពី​ការផ្តល់​ការការពារ ដោយមាន​ផ្ដល់​សេវា​សុខភាព និង​សុខុមាលភាព​ជាច្រើន​ផ្នែក ដើម្បី​ជួយ​ប្រជាជន​យើង​ក្នុងការ​ការពារ និង​ពន្យារ​ការកើតឡើង​នៃ​ជំងឺ​នានា​។ យើង​បាន​ជួយ​ប្រជាជន​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ Pulse by Prudential ដោយ​ផ្ដល់​សេវាកម្ម និង​ដំណោះស្រាយ​ល្អៗ​បំផុត ដើម្បី​ជួយ​ប្រជាជន​រស់នៅ​ប្រកបដោយ​ផាសុខភាព និង​អាយុ​វែង​។ យុទ្ធនាការ​ចុងក្រោយ​បំផុត​មួយ​នេះ​ផ្ដោតលើ​សុខភាព និង​សុខុមាលភាព ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុង​ការដាក់​អតិថិជន​ជា​បេះដូង​នៃ​អាជីវកម្ម​របស់​យើង​។​»

​ក្រុម SuperM បាន​ឲ្យ​ដឹងថា «​ដោយ​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​នានា បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ជាស​កល ដូចនេះ​ម​ហិ​ច្ឆិ​តា​របស់​យើង​គឺ​ការចែករំលែក​ថាមពល​វិជ្ជមាន និង​ជួយ​មនុស្ស​ឲ្យ​បាន​កាន់តែច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បីឱ្យ​ពួកគេ​ទទួលបាន​មិន​ត្រឹមតែ​សុខភាព​ល្អ​ផ្នែក​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សុខុមាលភាព​ផ្លូវចិត្ត​ផងដែរ​។ យើង​ចែករំលែក​បេសកកម្ម​រួមជាមួយ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​ប្រជាជន និង​ជំរុញ​សុទិដ្ឋិនិយម នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ តាមរយៈ​យុទ្ធនាការ «We DO Well Together» យើង​សូម​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់គ្នា​ចូលរួម​ចែករំលែក​ថាមពល និង​ស្មារតី​ជាមួយ​យុទ្ធនាការ «We DO» ដើម្បី​សម្រេច​គោលដៅ​ជីវិត​របស់​យើង​ជាមួយគ្នា​។

​ក្នុង​ឆ្នាំ ២០២១ ក្រុមហ៊ុន ព្រូ​ដិ​នស​ល និង​ក្រុម SuperM នឹង​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន ដើម្បី​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​ចាប់ផ្ដើម​រស់នៅ​ប្រកបដោយ​ផាសុខភាព និង​ទទួលបាន​សុខភាព​កាន់តែ​ល្អប្រសើរ​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល នឹង​ប្រកាស​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ស្ដីពី​សកម្មភាព​ទាំងអស់នោះ ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular