ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រចាំខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃ្លាំង ហួត ជំនួយកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការ ឯកភាព រដ្ឋបាលខណ្ឌជ្រោយចង្វារ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សា ខណ្ឌជ្រោយចង្វារ ដោយមានសមាជិក-សមាជិកា ចូលរួមសរុបចំនួន ៣៦នាក់។
ក្នុងកិច្ចប្រជុំនោះ អភិបាលខណ្ឌជ្រោយចង្វារ បានដាក់បញ្ជា ដល់សង្កាត់ទាំងអស់ ក្នុងខណ្ឌ និងកម្លាំងនគរបាល ក៏ដូចជា កងរាជអាវុធហត្ថខណ្ឌ ត្រូវបន្តការថែរក្សា ឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ៕/V-PC