ខេត្ត​យូ​ន​ណាន​បង្កើនល្បឿន​នៃ​ការកសាង​បណ្តាញ​ផ្លូវ​អាកាសចរណ៍​

1074
ចែករម្លែក

​នៅ​ឆ្នាំ ២០១៨ នេះ ខេត្ត​យូ​ន​ណាន ចាប់ផ្តើម​បង្កើនល្បឿន​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ​ផ្លូវ​អាកាសចរណ៍ ។ ក្រុមហ៊ុន​សាងសង់ ព្រលានយន្តហោះ​ខេត្ត​យូ​ន​ណាន គ្រុប មាន​ផែនការ​នឹង​បណ្តាក់​ទុនវិនិយោគ ៣៤៨៥ លាន​យាន់​ប្រាក់​ចិន​នៅ​ឆ្នាំ ២០១៨ ដើម្បី​ជំរុញ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​ស៊ីវិល​។ គិត​មកដល់​ចុង​កុម្ភៈ​នៃ​ឆ្នាំនេះ ក្រុមហ៊ុន បានសម្រេច​នូវ​ការបណ្តាក់ទុន​វិនិយោគ​ជា​សម្ភារៈ​ចំនួន ២៤៥ លាន យាន់​ប្រាក់​ចិន​។ សព្វថ្ងៃ ខេត្ត​យូ​ន​ណាន កំពុង​ខិតខំ​ព​ន្លឿ​ន​ដំណើរ​នៃ​ការអនុវត្ត គម្រោង​ជួសជុល​និង​ពង្វាត​ព្រលាន​យន្ត ហោះ​ក្រុង​ធឺ​ង​ឈុ​ង​ដំណាក់កាល​ទី ២ គម្រោង​សាងសង់​ព្រលានយន្តហោះ ស្រុក​ឡាន​ភីង និង​គម្រោង​សំខាន់​មួយ ចំនួន​ទៀត ។​

​ប្លង់​អគារ​អ្នកដំណើរ​លេខ ២ នៃ​ព្រលានយន្តហោះ​ក្រុង​ធឺ​ង​ឈុ​ង ដែលមាន​ផ្ទៃក្រឡា ២,២ ម៉ឺន​ម៉ែត្រ ការ៉េ នោះ បានបង្ហាញ​នូវ​លក្ខណៈពិសេស របស់​ក្រុង​ធឺ​ង​ឈុ​ង ដែលមាន​ទីតាំង ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ។ ព្រលានយន្តហោះ​នេះ​មិនបាន​បំពាក់​នូវ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ រួម ហើយ​បាន​ប្រើ ប្រាស់​យ៉ាង​ពេញលេញ​នូវ​ពន្លឺ​ធម្មជាតិ ។ ការ​គូរ​ប្លង់​ឌី​ហ្សា​ញ្ញែ​បប​នេះ បានធ្វើឱ្យ​ព្រលានយន្តហោះ​នេះ​ក្លាយទៅជា ព្រលានយន្តហោះ​ពណ៌​បៃតង​មួយ ដែល​អាច សម្ចៃ​ថាមពល​និង​ការពារ បរិស្ថាន ព្រមទាំង​ផ្តល់​ការងាយស្រួល ដល់​អ្នកធ្វើដំណើរ​ទៅមក ។​

​ព្រលានយន្តហោះ​ស្រុក​ឡាន​ភីង មាន​ទីតាំង​ស្ថិតនៅ​ម​ណ្ឌ​នូ​ជាំ​ង ក្នុង​តំបន់​ពាយ័ព្យ​នៃ ខេត្ត​យូ​ន​ណាន ។ ព្រលានយន្តហោះ​នេះ​មាន​ទុនវិនិយោគ សរុប ៤៥០ លាន​យាន់ ដែល​អាចឱ្យ យន្តហោះ ៩៥០០ គ្រឿង​ហោះ​ឡើង និង​ចុះចត និង​ទទួល​អ្នកដំណើរ ៤,៣​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ ព្រលានយន្តហោះ នេះ​នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​វិស័យ ដឹកជញ្ជូន​និង​ទេសចរណ៍​នៅ​ស្រុក ឡាន​ភីង ព្រមទាំង​រួមចំណែក​ក្នុងការ កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​តំបន់​ពាក់ព័ន្ធ ៕ ដោយ ហ៊ូ សៀវ​យ៉ុង​

អាកាសយានដ្ឋាន​អន្តរជាតិ​គុន​មីង ឆាង​សឺរ គឺជា​អាកាសយានដ្ឋាន ដ៏​ធំជាងគេ​នៅ​ខេត្ត​យូ​ន​ណាន (​រូបថត​ដោយ Yang Zheng)​

ទីតាំងផ្សាយពាណិជ្ជកម្ម