ប្រែសម្រួល : កញ្ញាដាលីស ៖ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នឹងបញ្ជូនផ្កាយរណបខ្នាតតូចមួយដែលសាងសង់ដោយវិស្វករវៀតណាមចូលទៅដងតារាវិថីនៅឆ្នាំនេះ។
JAXA នឹងបាញ់បង្ហោះផ្កាយរណបចំនួន ១៥ ចូលទៅទីអវកាសនៅឆ្នាំនេះ ដែលជាផ្នែកមួយនៃកម្មវិធីផ្កាយរណបពិសោធន៍ទី ២ របស់ជប៉ុនរួមទាំងផ្កាយរណបខ្នាតតូច NanoDragonដែលអភិវឌ្ឍនិងសាងសង់ដោយមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) នេះយោងតាមសម្តីលោក ឡេ សួនហ៊ុយ ជានាយករង VNSC ដែលដកស្រង់ដោយកាសែត Tien Phong។
ផ្កាយរណបនេះគឺជាផលិតផលនៃគម្រោងផ្កាយរណបខ្នាតតូចសម្រាប់អំឡុងឆ្នាំ ២០១៦-២០២០ ។
មានទម្ងន់ជាង ៤ គីឡូក្រាម ផ្កាយរណបនេះនឹងត្រូវប្រើជាឧបករណ៍ថតរូបអុបទិកដើម្បីតេស្តិ៍មើលទីតាំងផ្កាយរណបនៅក្នុងលំហអាកាសនិងតាមដាននិងពិនិត្យនាវានៅតាមសមុទ្រ។
ក្រុមហ៊ុនជប៉ុនមួយក៏ស្ថិតក្នុងក្របខ័ណ្ឌនៃការធ្វើតេស្តិ៍ប្រព័ន្ធកំព្យូទ័ររបស់ផ្កាយរណប NanoDragon ផងដែរ។
លោកហ៊ុយនិយាយថា VNSC កំពុងផ្តោតលើការកសាងកន្លែងសម្រាប់ដំឡើងនិងធ្វើតេស្តិ៍ ជាមួយគោលដៅផលិតផ្កាយរណបទម្ងន់រហូតដល់ ១៨០ គីឡូក្រាម។
លោកនិយាយថា ការសម្រេចបានមួយជំហានម្តងៗនៃការផលិតផ្កាយរណបនឹងជួយវៀតណាមកាត់បន្ថយការពឹងផ្អែកលើដៃគូបរទេស ធានាសុវត្ថិភាព សន្តិសុខ ពង្រឹងទិន្នន័យផ្កាយរណបដែលអាចរកបាន និង សេវាកម្ម ខណៈបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច៕
ផ្កាយរណប NanoDragon ផលិតដោយវៀតណាមត្រូវបានបង្ហាញ