Home ព័ត៌មានអន្តរជាតិ ផ​មផេវ​ចាប់ផ្...

ផ​មផេវ​ចាប់ផ្តើម​បង្កាត់​ភ្នក់ភ្លើង​នៅ​កោះ​តៃវ៉ាន់​ទុក​ឱ្យ​បៃដិនជា​អ្នកពន្លត់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង (CGTN) ៖ ក្នុង​កិច្ចប្រឹងប្រែង​ជា​បន្ត​ដើម្បី​ដុត​ផ្ទះ​ខ្លួនឯង​មុនពេល​ចាក​ចេញពី​ការិយាល័យ រដ្ឋបាល​ត្រាំ​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ក្រហម​ដ៏​គ្រោះថ្នាក់​ជាមួយ​ចិន នៅ​ប៉ុន្មាន​ថ្ងៃ​មុនពេល​លោក​ប្រធានាធិបតី​ចូ បៃ​ដិន ចូលកាន់​តំណែង​។​

​នៅក្នុង​សកម្មភាព​បំផ្លិចបំផ្លាញ​ដ៏​កំសាកញី​ដល់​រដ្ឋបាលបៃដិ​ន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ម៉ៃ ផ​ម​ផេវ បាន​ដកចេញ​នូវ​អ្វី​ដែល​លោក​ហៅថា​ការ​រឹតត្បិត “​ដាក់ចេញ​ដោយ​ខ្លួនឯង​”​លើ​ទំនាក់ទំនង​របស់​​អាម៉េរិក​ជាមួយ​តៃវ៉ាន់​។​

​ផ​មផេវ​គឺជា​ផ្នែក​នៃ​ក្រុម​អ្នករៀបចំ​គោលនយោបាយ​ការបរទេស ដែល​ស្វះស្វែង “​ផ្តាច់​” សហរដ្ឋ​អាម៉េរិក​ចេញ​ពី​ចិន​សម្រាប់​ហេតុផល​មនោគមវិជ្ជា​។​

​ក្រុម​នេះ​ចង់​បញ្ចប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ទាំងពីរ​ដើម្បី​ផ្តល់​ជា​គំនាស់​ខ្លាំង​ឡើង​ដល់​សហរដ្ឋ​អាម៉េរិក​ទប់ទល់​នឹង​ចិន​។​គំនាស់​នេះ​រួមបញ្ចូល​ទាំង​ភាពបត់បែន​ក្នុង​​ការប្រើប្រាស់​កម្លាំងយោធា​។​

​ការស្រមើស្រមៃ​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ដល់​មូលដ្ឋាន​គាំទ្រ​របស់​លោក​ត្រាំ ដែល​ស្តីបន្ទោស​ចិន​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​ជីវិត​មិន​សមប្រកប​របស់​ពួក​គេ​រាប់​ចាប់​ពី​ស្ថានភាព​សេដ្ឋ​​កិច្ច​កាន់តែ​យ៉ាប់យ៉ឺន​របស់​កម្មករ​និយោជិត​អាម៉េរិក​រហូតដល់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​ការស្វែងរក​សត្រូវ​ខាងក្រៅ​ដើម្បី​ស្តីបន្ទោស​គឺជា​ល្បែង​ស្តង់ដារ​របស់​រដ្ឋាភិបាល​ប្រជា​និយម​ជាពិសេស​នៅពេល​ដែល​បញ្ហា​នៅក្នុង​ស្រុក​ហាក់ដូចជា​ស្មុគស្មាញ​ពេក​មិន​អាច​ដោះស្រាយ​ជាមួយ​នឹង​គោលនយោបាយ​ល្អ​បាន​។​

​ខណៈ​ដែល​រដ្ឋបាល​ត្រាំ​បោះជំហាន​ឆ្ពោះទៅមុខ វិស័យ​ការទូត​ជាមួយ​ចិន​ត្រូវបាន​តាក់តែងឡើង​ដើម្បី​តែ​ប្រយោជន៍​ដល់​ការបំពេញ​ចិត្ត​ទស្សនិកជន​ក្នុងស្រុក​មិនមែន​សម្រាប់​ការដោះស្រាយ​ភាពមិន​​ចុះសម្រុង​ជាក់ស្តែង​ឬ​ជួយ​ដល់​ជនជាតិ​អាម៉េរិក​ទេ​។​

​លោក​ផ​មផេវ​ដឹង​ច្បាស់​ណាស់​ថា រដ្ឋបាលបៃដិ​ន​គ្រោង​នឹង​បន្ត​ការប្រើប្រាស់​អ្នកការទូត​អាជីព​ជំនួស​ឱ្យ​អ្នកវិភាគ​របស់​ប៉ុស្តិ៍ Fox News ដើម្បី​អនុវត្ត​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​។​

​នេះ​នឹង​មានន័យថា​ទំនាក់ទំនង​នឹង​កាន់តែ​សម​ហេតុផល​ជាង​មុន ពេល​ដែល​សហរដ្ឋ​អាម៉េរិក​និង​ចិន​ស្វះស្វែង​សហការគ្នា កាត់បន្ថយ​ការខ្វែងគំនិត​គ្នា​ពេល​អាច​ធ្វើទៅបាន និង កាត់បន្ថយ​ជម្លោះ​ក្នុង​កម្រិត​អតិបរមា ដែល​អាច​ធ្វើទៅបាន​។​

​ចំណាត់ការ​របស់​ផ​មផេវ​នឹង​មិន​ធ្វើឱ្យ​ទំនា​ក់​ទំនង​បែប​នេះ​កើតឡើង​ស្រួលៗ​ទេ​។ ជា​ការពិត វា​អាច​ឈាន​ដល់​ជម្លោះ​ប្រដាប់អាវុធ​ដូច​ដែល​អ្នកសង្កេតការណ៍​មួយ​ចំនួន​បាន​ព្រមាន​។​

​មូលដ្ឋានគ្រឹះ​នៃ​ចំណង​មិត្តភាព​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​គឺ​កិច្ចព្រមព្រៀង​ផ្អែកលើ​គោលការណ៍​ចិន​តែមួយ​។ ការ​ដោះដៃ​បន្តិច​ផ្នែក​ការទូត​នេះ​មានន័យថា ភាគី​ទាំង​ពីរ​ទទួលស្គាល់ថា​ចិន​មិន​ត្រូវបាន​​បែងចែក​ដោយ​សង្គ្រាម​ស៊ីវិល (១៩៤៥-១៩៤៩) ។​

​រដ្ឋាភិបាលកណ្តាល​ចិន​បានបង្ហាញ​ម្តង​ហើយ​ម្តងទៀត​ជាមួយ​នឹង​គោលនយោបាយ​ពាក្យសម្តី​និង​សកម្មភាព​ដែល​ថា​ខ្លួន​នឹង​ឆ្លើយតប​ផ្នែក​យោធា ប្រសិនបើ​តៃវ៉ាន់​ឆ្ពោះទៅរក​ការប្រកាស​ឯករាជ្យ​។ នេះ​ច្បាស់​ណាស់​រួមបញ្ចូល​ទាំង​ការបង្កើត “​ទំនាក់ទំនង​ការទូត​អធិបតេយ្យភាព​” ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​នេះ​គឺជា​អន្ទាក់​ដែល​លោក​ផ​មផេវ​រៀបចំ​សម្រាប់រដ្ឋបាល​បៃ​ដិ​ន​។​

​ចំណាត់ការ​របស់​ផ​មផេវ​ពិតជា​រលាក​ខ្លាំងណាស់ រហូតដល់​ថ្នាក់​រដ្ឋបាល​ត្រាំ​សុខចិត្ត​អនុវត្ត​វា​នៅ​ចុង​អាណត្តិ​រយៈពេល ៤ ឆ្នាំ​របស់​គាត់​។ នោះ​គឺ​ដោយសារ​តែ​សហរដ្ឋ​អាម៉េរិក​បាន​ដឹង​ច្បាស់​ណាស់​ថា វា​នឹង​បង្កើន​ភ្លើង​កម្តៅ ខណៈ​មិន​ចំណេញ​អ្វី​សោះ​។​

​ក្នុងអំឡុងពេល​កាន់តំណែង​ជា​ប្រធានាធិបតី លោក​ត្រាំ​បាន​ធ្វើ​ឱ្យ​ដាច់​រសាត់​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​។ អង្គការ​ណា​តូ​ចុះ​ខ្សោយ​ហើយ​អឺរ៉ុប​បាន​កំណត់​ថា​សហរដ្ឋ​​អាម៉េរិក​លែង​ជា​សម្ព័ន្ធមិត្ត​ដែល​អាច​ជឿ​ទុកចិត្តបាន​តទៅទៀត​។ ព្រំដែន​អាម៉េរិក​ភាគច្រើន​ជា​មួយ​កាណាដា​ត្រូវបាន​បិទ ហើយ​ប្រជាជន​កាណាដា​ភាគច្រើន​មិន​ចង់​បើក​ព្រំដែន​ម្តង​ទៀត​ទេ​។​ដោយ​​មិនបាន​ធ្វើ​ឱ្យ​អាម៉េរិក​អស្ចារ្យ​ម្តងទៀត នយោបាយ​ការបរទេស​របស់​ត្រាំ​បានធ្វើឱ្យ​ប្រទេស​ចុះខ្សោយ​និង​ឯកោ​។​

​ចិន​និង​អាម៉េរិក​គ្មាន​រឿង​អី​ត្រូវធ្វើ​ជា​សត្រូវ​នឹង​គ្នា​ទេ​។ ពួកគេ​ជា​ដៃគូ​ប្រកួតប្រជែង ប៉ុន្តែ​នេះ​មិន​មានន័យថា ពួក​គេ​ចាំបាច់​ត្រូវ​មាន​ជម្លោះ​យោធា​ឬ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមត្រជាក់​នោះទេ​។​

​មាន​វិស័យ​ច្រើនណាស់​រួម​មាន​ការឡើង​កម្តៅ​ផែនដី ការការពារ​បរិស្ថាន និង​ពាណិជ្ជកម្ម​ពិភពលោក ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​សហការ​គ្នា​។​

​វា​ជា​ការស្រមើស្រមៃ​របស់​ពួក​ស្ដាំនិយម​ដែល​គិត​ថា​សហរដ្ឋ​អាម៉េរិក​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​ដាក់​ឥទ្ធិពល​គ្រប់គ្រង​លើ​ចិន ប្រសិនបើ​គ្មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ទេនោះ​។ សហរដ្ឋ​អាម៉េរិក​ក៏​មិន​អាច​ដាក់​ឥទ្ធិពល​គ្រប់គ្រង​លើ​អា​ហ្វ​ហ្គានី​ស្ថានឬ​អ៊ីរ៉ាក់​បាន​នោះ​ដែរ​។​

​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា​រដ្ឋបាល​ត្រាំ​ដែល​មិន​នឹងនរ​និង​កាន់តែ​ខុស​ប្រក្រតី​ខ្លាំង​ឡើង​នឹង​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​នៅ​ថ្ងៃ​ចុងក្រោយ​របស់​លោក​នៅក្នុង​ការិយាល័យ​។​ចំណាត់ការ​ចុងក្រោយ​របស់​លោក​​ផ​មផេវ​បាន​ធ្វើ​នូវ​អ្វីៗ​រឹតតែ​អាក្រក់​មិន​គួរឱ្យ​ជឿ​។ ចំណាត់ការ​របស់​ផ​មផេវ​គឺគា​បជើង​របស់​រដ្ឋ​បាល​បក្ស​ប្រជាធិបតេយ្យ​ជាប់​តាំង​ពី​ថ្ងៃមួយ ហើយ​រៀបចំ​ឱ្យ​រដ្ឋបាលបៃដិ​ន​នូវ​ការទូ​តចាញ់​-​ចាញ់ ឬ សូម្បី​ជម្លោះ​យោធា​៕

សារព័ត៌មានចិនហៅរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក ម៉ៃ ផ​ម​ផេវ​ ថាជារដ្ឋមន្រ្តីការបរទេសអាម៉េរិកអាក្រក់បំផុតក្នុងចណោមរដ្ឋមន្រ្តីនានា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular