ដោយៈ រិទ្ធិសែន/កំពង់ឆ្នាំងៈ ចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយការក្រើនរំលឹកថា សូមបន្តលើកកម្ពស់ សុខភាពអនាម័យ ក្នុងបរិបទកូវីដ ១៩ ដោយអនុវត្តតាមអភិក្រម ៣ ការពារ ៣ កុំ ជាពិសេសចូលរួមទប់ស្កាត់ ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំពីសុវត្ថិភាព សុខភាព សិក្សា ការរក្សាគម្លាត ១,៥ ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ។
ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ បានត្រូវរៀបចំដោយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ មករា នេះ នៅសាលាអនុវិទ្យាល័យ និងសាលា បឋមសិក្សា គិរីសុវណ្ណវង្ស ។
ក្រោយពីលោក គិត មុនីរិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអានសាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមកលោកអភិបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ក្រើនរំលឹកថាៈ សូមបន្តលើកកម្ពស់ សុខភាពអនាម័យ ក្នុងបរិបទកូវីដ ១៩ ដោយអនុវត្តតាមអភិក្រម ៣ ការពារ ៣ កុំ ជាពិសេសចូលរួមទប់ស្កាត់ ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំពីសុវត្ថិភាព សុខភាព សិក្សា ការរក្សាគម្លាត ១,៥ ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថាៈ ឆ្នាំសិក្សាថ្មីនេះ គឺសូមលោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុស្ស ខិតខំបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ដោយអនុវត្តអោយបាន នូវវិធានការអនាម័យ ការពាក់ម៉ាស លាងសម្អាតដៃ កំចាត់មេរោគ និងវិធានការដទៃ ទៀតរបស់ ក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ អោយបន្តការខិតខំរៀនសូត្រ ជៀសវាងអោយឆ្ងាយ ពីការសេពគ្រឿងញៀន ក្មេងទំនើង អប់រំខ្លួន ឱ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ជាធនធានមនុស្សដ៏ប្រពៃ បន្តវេនកសាងសង្គមជាតិឱ្យរីកចំរើនទៅ ថ្ងៃអនាគត។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងលោកស្រី បានឧបត្ថម្ភថវិកា ចំនួន ១ លានរៀន រួមនឹងម៉ាស់ សម្ភារសិក្សា និងសារុង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្ស៕/V-PC