Home ព័ត៌មានអន្តរជាតិ ជនជាតិ​ជប៉ុន​...

ជនជាតិ​ជប៉ុន​បន់ស្រន់​ឱ្យ​ចប់​ជំងឺ​រាតត្បាត​ក្នុង​ពិធី​ងូត​ទឹកកក​ប្រចាំឆ្នាំ​នៅ​ទី​សក្ការៈបូជា​ក្រុង​តូ​ក្យូ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បុរស​ស្លៀកខោ​ប្រពៃណី​និង​ស្ត្រី​ស្លៀក​ពាក់អាវ​ផាយ​ពណ៌​ស​នាំគ្នា​ទះដៃ​និង​ស្រែក​មុនពេល​ចូល​ងូត​ទឹកកក​អំឡុងពេល​ធ្វើ​ពិធី​សាសនា​ស៊ិន​តូ​នៅ​ទីសក្ការៈ​បូជា​នៅ​ទីក្រុង​តូ​ក្យូ​​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មករា​ដើម្បី​បន្សុទ្ធ​ដួងព្រលឹង​និង​បន់ស្រន់​ឱ្យ​ជំងឺ​កូវី​ដ​១៩ ឈាន​ដល់​ទីបញ្ចប់​។​

​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នៅ​ទី​សក្ការៈបូជា Teppozu Inari ដែល​ត្រូវ​បាន​បន្ថយ​ចំនួន​ចូលរួម​នៅ​ឆ្នាំ​នេះ​ដោយសារតែ​វិបត្តិ​សុខភាព​ធៀប​ទៅ​នឹង​មនុស្ស​​ជាង​១០០​នាក់​នៅ​ដើមឆ្នាំ ២០២០ ។ អ្នកទស្សនា​មិន​ត្រូវបាន​អនុញ្ញាត​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​។​

​បន្ទាប់ពី​បាន​ធ្វើ​លំ​ហាត់​សមនិង​ស្រែក​នៅក្រោម​មេឃ​ស្រឡះ​ជាមួយនឹង​សីតុណ្ហភាព​ខាងក្រៅ ៥,១ អង្សា​សេ​រួច​មក​អ្នកចូលរួម​ដែល​មាន​ប្រុស​៩​នាក់​និង​ស្រី​៣​នាក់​បាន​ចូល​ទៅ​ងូតទឹក​ត្រជាក់​និង​មាន​​ដុំ​ទឹក​កកធំៗ ។​

​ក្រោយ​ចូលរួម​ពិធី​នេះ អ្នកចូលរួម​ម្នាក់​ឈ្មោះថា ស៊ីន​ជី អូយ អាយុ ៦៥ ឆ្នាំ ដែល​ជា​ប្រធាន​ក្រុម​អ្នក​កាន់​សាសនា​ស៊ិន​តូ​នៅ​ទី​សក្ការបូជា​បាន​និយាយថា​”​ខ្ញុំ​បន់ស្រន់​ឱ្យ​វីរុស​កូរ៉ូណា​ឈាន​ដល់​ទី​បញ្ចប់​ក្នុង​​ពេល​ឆាប់​បំផុត​”៕

​ទី​សក្ការៈបូជា Teppozu Inari និយាយថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​ប្រារព្ធ​ឡើង​រាល់​អាទិត្យ​ទី​២ រៀងរាល់ឆ្នាំ ឥឡូវ​នេះ​ឈាន​ចូលដល់​ឆ្នាំ​ទី ៦៦ របស់​ខ្លួន​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular