ដោយៈសរិទ្ធ/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ បានបញ្ជាឲ្យសមត្ថកិច្ចទាំង១៤ខណ្ឌ ផ្អាកការឃាត់ម៉ូតូធំ ដែលបំពាក់បំពង់ស៊ីម៉ាំង សិនរង់ចាំបទបញ្ជាសារជាថ្មី ពីថ្នាក់លើ ។
យោងតាមសារសំឡេងរបស់លោកស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា សូមឲ្យសមត្ថកិច្ចផ្អាកសិនរង់ចាំបទបញ្ជាថ្នាក់លើ ។ លោកស្នងការបន្តថា ការដែលសមត្ថកិច្ចទៅឃាត់ម៉ូតូដល់ផ្ទះប្រជាពលរដ្ឋគឺ មិនត្រឹមត្រូវនោះទេ ដោយលោកស្នងការមិនបានណែនាំ ឲ្យធ្វើដូច្នេះទេ ។
លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងទៀតថា លោកគ្រាន់តែឲ្យស្រង់ស្ថិតិ ដើម្បីធ្វើការអប់រំ ណែនាំ ប៉ុណ្ណោះ។
បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកនាពេលនេះ គឺ ក្រោយពេលដែលសមត្ថកិច្ច បានចុះចាប់ម៉ូតូធំដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងក្លា ៕សរន
រូបថត ប៉ូលិស