នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ធ្វើ​អធិការកិច្ច​រឿង​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជំ​រាយ គំរាម​បាញ់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ខាង​ជំនាញ​ធ្វើ អធិការកិច្ច ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ព័​ត៍​មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា​នាយករង​ម​ជ្ឈ មណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ដក​កាំភ្លើង​គំរាម​បាញ់​ប្រជាពលរដ្ឋនៅក្នុង​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា​ទាក់ទង​ករណី ខាងលើ នេះ លោក​ទទួល​ព័​ត៍​មាន​នេះ​ពី​អ្នក​សារ​ព័​ត៍​មាន ហើយ​លោក​បាន​ឲ្យ​ខាង​ជំនាញ គឺ​ខាង​អធិការកិច្ច​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ករណីនេះ ឡើងវិញ តើ​រឿង​នឹង​វា​កើតមាន​ដូច​សារ​ព័​ត៍​មានបាន​ចុះផ្សាយ​មែន ឬក៏​អត់​? ហើយ​បើ​ដូចជា សារ​ព័​ត៍​មាន​ចុះផ្សាយ​មែន គឺ​ដំណោះស្រាយ​មានតែ​ពីរ​ទេ ដោយ​ដំណោះស្រាយ​ទី​១. គឺ​រឿង​បញ្ហា​ទាក់ទង​ទៅ​និង​វិន័យ​របស់​កងយោធពល​ខេមរភូមិន្ទ​ដោយយោង​ទៅតាម​ច្បាប់ លក្ខន្តិកៈ ក៏ដូចជា​បទ​វិន័យ​ទូទៅ​របស់​របស់​កងយោធពល​ខេមរភូមិន្ទ ប្រសិនបើ​រកឃើញថា រឿង​នឹង​វា​រឿង​ពិត​។ ទី​២. បើសិនជា​ការប្រព្រឹត្ត​នឹង​ច្បាប់​ចែងថា មានទោស គឺ​យើង​ត្រូវ​បន្ត ពិនិត្យមើល​ប​ន្ក​ទៅទៀត តើ​ទោស​នឹង​កម្រិត​ប៉ុណ្ណា និង​ត្រូវអនុវត្ត​ដោយ​របៀប​យ៉ាងម៉េច ដើម្បី​ឲ្យ​វា​ស្រប​ទៅ​និង​ទង្វើ​អ្នក​ដែល​ប្រព្រឹត្ត ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា “​ជំហរ​របស់​កងរាជអាវុធហត្ថ គឺមាន​ភាព​ប្តូរ ផ្តាច់​ណាស់ នៅក្នុង​ទិស​ស្លោក​របស់​កងរាជអាវុធហត្ថ​បិទ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ គឺ​បើ​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជាជន​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​ដោយ​អត់​មាន​លើកលែង ឬក៏​មាន​ករណី​ពិសេស​អី​ទេ​ហើយ​កិច្ច ការងារ​នេះ អាវុធហត្ថ​ត្រូវតែ​អនុវត្ត​ខ្ជាប់ខ្ជួន ព្រោះ​យើង​បានដាក់​ទិស​ស្លោក​នេះ ហើយ​ទិស​សស្លោ​ក​នេះ​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​កងរាជអាវុធហត្ថ​ទាំងមូល​ក្នុងការ​ទាំងមូល​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​”​។​

​សូមជម្រាបថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតជា​ជម្លោះ​រហូត​ឈានដល់​ការដក​កាំភ្លើង គំរាម​បាញ់សម្លាប់​គូរ​បដិបក្ខ​ថែមទៀត​ផង​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ជិត​ផ្សារ​ធំថ្មី ក្នុង​សង្កាត់ ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នៅ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០២១ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ព្រូស​បើកបរ​ដោយ បុរស​ម្នាក់​ដែលមាន​កាំភ្លើង បាន​បើកឡាន​ស្របគ្នា​តាម​បណ្តោយ​ផ្លូវ​៧៣ គៀន​ផ្សារ​ធំថ្មី ហើយ​ឃើញ​រថយន្ត​បាន​បើក​គៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ហើយ​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​ហើយ ស្រែកថា​ហ្អែ​ង​ចង់​យ៉ាងម៉េច ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​លើកដៃ​សុំ​កុំ​បាញ់​គាត់​អី ប្រជាពលរដ្ឋ​បាន​រត់​មកជួយ​ជនរងគ្រោះ​ដែល​ដួល​ម៉ូតូ បាក់ដង​កាំបិត​និង​ត្រូវ​ត្រង់​ប្រអប់ជើង បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ បន្ទាប់ មក​អ្នក​ដែល​អួត​ក្អេងក្អាង​និង​កាន់​កាំភ្លើង​នៅមុខ​សមត្ថកិច្ច ថែម​ទៀតផង ក្រោយមក​ទើប​សមត្ថកិច្ច​បាន​ដក​ទុក​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ជនបង្ក​ជាម​ន្ត្រី​កងរាជអាវុធហត្ថ និង​មាន​តួនាទី​នាយករង​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បាន​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង ហើយ​បាន​បើករថយន្ត​មក​ផ្ទះ ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​ម៉ូតូ​។ ហើយ​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ បណ្តឹង​នៅទេ ដោយ​សុំ​ឲ្យ​អ្នក​ប​ង្រ​សង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​៕​/PC

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular