ប្រែសម្រួលៈវាសនា/ហាណូយ៖ប្រជាជនវៀតណាមជាច្រើនមានការភ្ញាក់ផ្អើលនិងបាននាំគ្នាទៅកាន់តំបន់ខ្ពង់រាបភាគខាងជើង រួមមានទីប្រជុំជនសាប៉ាជាប់ព្រំដែនចិន នៅពេលព្រិលដ៏ក្រាស់ធ្លាក់គ្របតំបន់នោះ។
ដោយសាររលឹមស្រិចៗជាមួយនឹងសីតុណ្ហភាពត្រជាក់ ព្រិលគ្របតំបន់ភ្នំនៅក្នុងខេត្តឡាយ ចាវ និង ទីក្រុងទេសចរណ៍ សាប៉ា ក្នុងខេត្ត ឡាវ កាយចាប់តាំងពីយប់ថ្ងៃអាទិត្យមក។
នៅកំពស់១.៥០០ម៉ែត្រលើនីវ៉ូ សមុទ្រ ទីក្រុងសាប៉ា បានជួបស៊ីតុណ្ហភាពដក១ក្រោមសូន្យអង្សាសេកាលពីថ្ងៃចន្ទ និងកន្លែងខ្លះដក២អង្សាសេ។
សូមបញ្ជាក់ថាតំបន់ខាងជើងវៀតណាមបានជួបការចុះត្រជាក់ភ្លាមៗដល់ថ្ងៃទី៥ជាប់គ្នា ដោយសារនៅចំមុខខ្យល់ត្រជាក់ខ្លាំងដែលរំពឹងថានឹងមានរហូតដល់ថ្ងៃពុធ។
វៀតណាមជួបអាកាសធាតុត្រជាក់ជាងធម្មតានៅឆ្នាំនេះ នៅពេលសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះ បង្កើតបានជាបាតុភូត ឡា នីណា៕
ប្រជាជនលេងព្រិលនៅស្រុកមួយក្នុងខេត្តឡាវ កាយ កាលពីថ្ងៃ១១មករា
តំបន់ភ្នំក្នុងខេត្តឡានសឺនភាគខាងជើង ព្រិលក៏ធ្លាក់គ្របលើស្មៅនិងដើមរុក្ខជាតិដែរ