ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកឧត្តម សេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីក្រុងពាលី សាងសង់អគាររដ្ឋបាល របស់មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្វាយជ្រំ ដែលមានទំហំ ៣២ម. x ៧ ម. ស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
បើតាមការកត់សម្គាល់ ឃើញថា: នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស តែងតែបានណែនាំ ដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិ រហូតដល់ រាជធានី-ខេត្ត-ក្រុង -ស្រុក-ខណ្ឌ៕/V-PC