ដោយៈ ទេព មង្គល​/ កំ​ពតៈ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត បាន​អះអាង នៅថ្ងៃនេះ​ថាៈ ថ្វី​ត្បិត​ការផលិត​អំបិល តាម​សហគមន៍​នីមួយៗ ធ្វើ​មិនបាន​គ្រប់​ផ្ទៃដី នៃ​ផែនការ ក៏ពិតមែន ប៉ុន្តែ​ទិន្នផល ដែល​ទទួលបាន​ប្រចាំឆ្នាំ មិនបាន​ថយចុះ​នោះឡើយ ហើយ​អំបិល​ដែល​ផលិត​បាន ក្នុង​ឆ្នាំ​២០២០ អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ នៅ​ទូទាំងប្រទេស បាន​គ្រប់គ្រាន់ ។​

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត បានឱ្យដឹងថាៈ ផ្ទៃដី​សម្រាប់​ផលិត​អំបិល មាន​សរុប​ជាង ៣.៧២១ ហិកតា មាន​ក្រុម​ផលិត​១៧៩ ក្រុម ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ ផលិត​បាន​ត្រឹម​ជាង ២.៨៥៧ ហិកតា និង​មាន​ក្រុម​ផលិត​តែ ១៣៩ ក្រុម ដោយ​ទទួលបាន​ទិន្នផល​សរុប ៨៣.៩៦០.៩៦៣ តោន និង​បាន​ចែកចាយ ជា​បន្តបន្ទាប់ ហើយ​បាន​ស្តុក​ទុក ក្នុង​ឃ្លាំង ចំនួន ១២.៦០១.៥៧៣ តោន​។​

​លោក សុខ គឹម​ជឿន បាន​មានប្រសាសន៍ថាៈ ក្នុងចំណោម​ផ្ទៃដី ផលិត​អំបិល សរុប​ខាងលើ ត្រូវបាន​បែងចែក​ជា ៦ មណ្ឌល រួមមានៈ ទី​១.​មណ្ឌល​បឹង​រូង​១ , ទី​២.​មណ្ឌល​បឹង​រូង​២ , ទី​៣.​មណ្ឌល​សេះ ស , ទី​៤.​មណ្ឌល​បឹង​ទូក , ទី​៥.​មណ្ឌល​ត្រើយ​កោះ និង​ទី​៦.​មណ្ឌល​កំពង់ត្រាច ។​

​លោក​បាន​បញ្ជាក់ថាៈ ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ បើទោះបី​ការផលិត​អំបិល មិនបាន​គ្រប់​ទំហំ​ផ្ទៃដី សរុប​ក៏ពិតមែន តែ​ទិន្នផល​អំបិល មានការ​កើនឡើង លើសពី​ឆ្នាំ​២០១៩ ហើយ​ការផលិត​អំបិល​នេះ គឺ​សម្រាប់​យកទៅ​ផ្គត់ផ្គង់ ទីផ្សារ​ទូទាំងប្រទេស ដោយ​ពុំមាន​ការខ្វះខាត ថែមទាំង​បាន​ស្តុក​ទុក ក្នុង​ឃ្លាំង ដើម្បី​ត្រៀម​បង្ការ​ផ្គត់ផ្គង់​បន្ត ដោយ​មិនបាន​ទិញ ពី​បរទេស មក​ស្តុក​ទុក​ឡើយ ៕/V​

ទិន្នផល​អំបិល ដែល​ផលិត​បាន ក្នុង​ឆ្នាំ​២០២០ អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ នៅ​ទូទាំងប្រទេស​