គណៈបញ្ជាការឯកភាពសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវលេខ២៣០

ដោយ:រ៉ាម៉ន/ភ្នំពេញ:តបតាមការផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងបញ្ហាកកស្ទះនៅតាមផ្លូវ២៣០​ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកដែលតែងតែមានការកកស្ទះជាប្រចាំមកពីការចតគ្មានសណ្តាប់ធ្នាប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ បានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះរៀបចំតាមបណ្ដោយផ្លូវខាងលេីឲ្យងាយស្រួលក្នុងការធ្វេីចរាចរណ៍ដូចធម្មតាវិញ​ហើយ ថែមទាំងដាក់កម្លាំងសហការជាមួយគណៈបញ្ជាការឯកភាព ជាប្រចាំដើម្បីសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះទៀតឡេីយ​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular