ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកមានឱកាសរីកចម្រើន ច្រើនយ៉ាង ក្នុងនេះមិនថាដូចជា កិច្ចការងារ ប្រាក់កាស និងរឿងផ្ទាល់ខ្លួនជាដើម។ដោយឡែកសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនគួរសម ប៉ុន្តែយ៉ាងណាក៏ងាយថយក្រោយដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញ អាកាស វេហា ឧបទ្រពចង្រៃ ទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ការធ្វើដំណើរឆ្ងាយជិតជួបភាពរកាំចិត្ត និង បញ្ហាចូលយាយីច្រើនគប្បីមានការប្រយ័ត្នប្រយែង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏តោងតែមើលមុខក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតចំពោះមុខផង។សម្រាប់បុរសនៅពេលនេះលោកអ្នកអាចសម្រុកការងារតូចធំបានផងដែរពីព្រោះថាជោគជ័យនៅចំពោះមុខនោះឃើញថាមានសង្ឃឹមច្រើន។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬ ចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពនឹងធឹងល្អ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខគួរសមផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកធ្វើដំណើរចេញក្រៅផ្ទះគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយត្រូវគេបោកប្រាស់ ឬ ភូតភរកុហកផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ទាំងប្រេះឆា ហើយក៏ឆាប់ត្រូវគ្នាវិញ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកគាប់ប្រសើរឡើងវិញ ដូចនេះទោះកាន់កិច្ចការអ្វីមានតែការលូតលាស់ទៅមុខ និង ក្រុមមនុស្សជួយចូកចែវជានិច្ច។ក្នុងរង្វង់គ្រួសារបើលោកអ្នកជួបរឿងរ៉ាវជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយជាពេលវេលាល្អប្រពៃបំផុត។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិច ឯផលកម្រៃក៏ច្រើនល្មមគួរមានទីលំនឹងចិត្ត និង ម្យ៉ាងវិញទៀតបើមានអតិថិជនជំពាក់ប្រាក់កាសលោកអ្នកមិនភ័យព្រួយគេមិនសងនោះដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមណាស់ដែរ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងទទួលជោគជ័យផង។អ្នកប្រកបរបររកស៊ីជួញដូរ វិញប្រៀបដូចបានទៅនឹងភ្លៀងធ្លាក់មួយមេមេឃស្រទ្បះព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើននាពេលនេះ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតមានភាពលូតលាស់សន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏មានភាពសុខដុមដែរ។សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយ កាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយ ពេលនេះ បើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារបញ្ហាប្រាក់កាស ឬបណ្តាក់ទុនអ្វីមួយផង។បើលោកអ្នកចង់បណ្តាក់ទុនរកស៊ីនៅក្នុងអំឡុងពេលនេះឃើញថា គប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់នោះឃើញថាមានលាយឡំផងដែរ។ការរស់នៅក្នុងថ្ងៃនេះដែរឃើញថាមានការចម្រើនលូតលាស់គួរសម ដូចនេះបើចង់ទំនាក់ទំនងកិច្ចការងារអ្វីមួយជាមួយអ្នកដទៃក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់សាសងស្នេហាឬទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្តជាពេលវេលាល្អប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែទទួលរងការប៉ះទង្គិចមួយចំនួនយាយីផង ដូចនេះទោះធ្វើអ្វីក៏តោងប្រយ័ត្នប្រយែងដែរពីព្រោះថាផលអាក្រក់ងាយរត់ចូលជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើចង់ប្រកបការងារអ្វីមានការជួបបញ្ហារកាំចិត្តបន្តិច ប៉ុន្តែបើមានការតស៊ូព្យាយាមតែសម្រេចជោគជ័យផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេ តែបើប្រកបការងារអ្វីដែលសេសសល់ចាស់ៗពីមុនមកឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះបើមានណាត់ឬធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការទើសចិត្តអ្នកទៃច្រើនដែរគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃពិតជាជួបការលំបាកហើយពិសេសឱ្យប្រយ័ត្នជួគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាអ្វីមួយឡើង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នរែកពន់ទុក្ខសោកនៅពេលក្រោយ៕