តម្រូវការបន្លែមានជាងមួយលានមួយលានតោន

ដោយ:ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអះអាងថាតម្រូវការបន្លែនៅក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ 2020 មានជាង 1 លានតោន។

លោកបានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (១១/០១/២០២១) បានឲ្យដឹងថានៅ ឆ្នាំ ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧. ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១.០៩៩ តោន ហើយតាមការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១.០៤៥. ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦.១១៣ តោន ស្មើនឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។

លោកបានបន្តថាក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular