ខេត្តព្រៃវែងនៅតែបន្តនាំចេញស្រូវ

ដោយ: ជា សីហ:/ភ្នំពេញ: លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអះអាងថារហូតមកដល់ពេលនេះខេត្តព្រៃវែងនៅតែជាច្រកនិងជាកន្លែងនាំចេញស្រូវកម្ពុជាទៅកាន់ប្រទេសវៀតណាម។

លោករដ្ឋមន្ត្រីបានចែករំលែកតាមបណ្ដាញសង្គមកាលពីពេលថ្មីនេះថាយោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា ការនាំស្រូវចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានចំនួន ប្រមាណ ៥ ៩០៨ តោន ចេញតាមច្រកពីរគឺ៖ ១-តាមច្រកកបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្តេច មានចំនួន៣៩០៣តោននៅក្នុងមួយថ្ងៃ និង ២-តាមច្រកកោះរកាស្ថិតនៅក្នុងស្រុកពាមជរ មានស្រូវនាំចេញសរុប ២. ០០៥តោននៅក្នុងមួយថ្ងៃ ។

ដោយឡែកសម្រាប់តំលៃស្រូវនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖ ១ -ស្រូវផ្ការំដួល មានតម្លៃ ១.១៥០ រៀល/គក្រ ២-ស្រូវក្រសាំងទាប មានតម្លៃ ១. ១៥០រៀល/គក្រ ៣-ស្រូវ OM5451 មានតម្លៃ ១.១០០ រៀល/គក្រ ៤ -ស្រូវអីអ៊ែ504 មានតម្លៃ ១. ១០០រៀល/គក្រ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular