ដោយ:គ្រញូង/បាត់ដំបង: នៅយប់ថ្ងៃទី១០ ខែមករាឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាន បានធ្វេីការត្រួតពិនិត្យនិងឃាត់ខ្លួនក្រុមអ្នកប្រេីប្រាស់ម៉ូតូចំនួន៧នាក់ក្នុងចំណោមបក្ខពួកជាង ២០ នាក់ដែលបំពាក់ដោយបំពង់សីម៉ាំងកែច្នៃបង្កសមលេងខ្លាំងរំខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន៨គ្រឿង។
លោកវរសេនីយ៍ឯកឈឿង គឹម សុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា លោកបានប្រគល់ភារកិច្ចទៅឲ្យការិយាល័យនគបាលចរាចរណ៍ផ្លូវគោកអនុវត្តកាងាររដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតនិងតម្រូវឱ្យប្តូរស៉ីម៉ាំងម៉ូតូបានត្រឹមត្រូវរួចធ្វេីការផាកពិន័យទៅតាមអំពេីល្មេីសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់ដើមវិញ៕