Home ព័ត៌មានសំខាន់ៗ ពលករខ្មែរមកពី...

ពលករខ្មែរមកពីថៃបានជាសះស្បើយ០២នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីទេ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ក្រសួងសុខាភិបាលបានជូនដំណឹងនៅព្រេកថ្ងៃទី១២ មករា ២០២១នេះ ទាក់ទិននឹងស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជាថា មានពលករខ្មែរមកពីថៃចំនួន០២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មីទេ។

អ្នកជាសះស្បើយទាំង០២នាក់មាន ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ និងស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សូមកត់សម្គាល់ថា៖ ស្ត្រីទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular