ធាតុអាកាសត្រជាក់និងខ្យល់ខ្លាំងគ្របដណ្តប់លើប្រទេសកម្ពុជា

ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹក និង ឧតុនិយម បានជូនដំណឹងស្តីពីការព្យាករ ស្ថានភាពអាកាសធាតុពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងបាន និង កំពុងធ្លាក់ចុះមកក្រោមគួបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំងពីថ្ងៃទី១៣-១៥ ខែមករា។

ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនាថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាព អប្បបរមាពី ១៣-១៦ អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី ២៣-២៦ អង្សាសេ និង ចាប់ផ្តើមងើបឡើងវិញចាប់ពីថ្ងៃទី១៥ ខែមករា។

សម្រាប់ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននៅថ្ងៃទី១៣-១៤ ខែ មក រា មាន សីតុណ្ហភាពអប្បបរមាពី ១១-១៤អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមាមានពី១៦-១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០អង្សាសេ។

នៅតំបន់មាត់សមុទ្រនាថ្ងៃទី១៣-១៤ ខែមករា មាន សីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ , សីតុណ្ហភាព អតិបរមា មានពី ២៩-៣១អង្សាសេ ។ នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗនៅថ្ងៃទី១២ ខែមករា។ ពីថ្ងៃទី ១៥-១៩ ខែមករា សីតុណ្ហ ភាព អប្បបរមា មានពី១៩-២២អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ។

ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសដែលបន្តត្រជាក់នៅតំបន់នោះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -Most Popular