សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ឆ្លងកូវី​ដ​១៩ ក្រោយ​លុកលុយ​វិមាន​កា​ពី​តូ​ល​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ម្នាក់​នៃ​សភាតំណាងរាស្ត្រ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មករា​ថា លោកស្រី​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ បន្ទាប់​ពី​រត់​ពួន​នៅ​កន្លែង​សុវត្ថិភាព​ក្នុងអំឡុងពេល​មានការ​លុកលុយ​យ៉ាង​សាហាវ​លើ​វិមាន​កា​ពី​តូ​ល​ជាមួយ​សមាជិក​សភា​ជាច្រើន​នាក់​ទៀត​ដែល​បដិសេធ​មិន​ពាក់​ម៉ាស់​។​

​តំណាងរាស្ត្រ​ឈ្មោះ បូ​ន​នី វ៉ាត​សុន ខូល​មែន នៃ​រដ្ឋ​ញូ​វ​ជើ​ស៊ី បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខ្ញុំ​បាន​ទទួល​លទ្ធផល​តេស្ត​វិជ្ជ​មានកូ​វីដ​១៩ ហើយ​ឥឡូវ​ខ្ញុំ​កំពុង​សម្រាក​នៅ​ផ្ទះ​”​។​

​លោកស្រី វ៉ាត​សុន ខូល​មែន អាយុ ៧៥ ឆ្នាំ​បាន​និយាយថា “​ខណៈ​ដែល​ខ្ញុំ​កំពុង​មាន​អា​ការៈស្រាលៗ ដូចជា​រងា ខ្ញុំ​នៅតែ​មាន​ស្មារតី​ល្អ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ក្នុងនាម​តំណាងរាស្ត្រ​”​។​

​ការិយាល័យ​របស់​លោក​ស្រី វ៉ាត​សុន ខូល​មែន និយាយថា “​លោកស្រី​ជឿថា​លោកស្រី​បាន​ប៉ះពាល់​នឹង​វីរុស​ក្នុងអំឡុងពេល​លាក់ខ្លួន​ការពារ​សុវត្ថិភាព​នៅក្នុង​អគារ​កា​ពី​តូ​ល​អាម៉េរិក​ដោយសារតែ​កុបកម្ម​​បះបោរ​”​។​

​ការិយាល័យ​នោះ​បន្តថា “​ដូចដែល​បាន​រាយការណ៍​ដោយ​សារព័ត៌មាន​ជា​ច្រើន សមាជិក​សភា​មួយចំនួន​នៅក្នុង​បន្ទប់​មិន​អើពើ​នឹង​ការណែនាំ​ឱ្យ​ពាក់​ម៉ាស់​ទេ​”​។​

​ក្នុង​វីដេអូ​គេ​ឃើញ​សមាជិក​សភា​របស់​គណ​បក្ស​សាធារណរដ្ឋ​ជាច្រើន​រូប​បដិសេធ​សំណូមពរ​ឱ្យ​ពាក់​ម៉ាស់ នៅ​ពេល​ពួកគេ​កំពុង​ជ្រកកោន​នៅក្នុង​បន្ទប់​គណៈកម្មាធិការ​ពី​ក្រុមកុបករ​។​

​នៅពេល​សួរ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ឥរិយាបថ​របស់​ពួកគេ ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន និយាយថា “​ខ្ញុំ​គិតថា​វា​ជា​ការ​គ្មាន​ទំនួល​ខុស​ត្រូវ​”​។​

​លោកបៃ​ដិន ដែល​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន នៅពេល​ទទួល​ការចាក់​វ៉ាក់សាំង​លើក​ទី ២​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​​នៅ​ទីក្រុង​វី​ល​មីង​តុ​ន រដ្ឋ​ដេ​ឡាវែ​៕

​លោកស្រី បូ​ន​នី វ៉ាត​សុន ខូល​មែន សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ឆ្លងកូវី​ដ​១៩​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular