Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ជាង​៦​...

ពលរដ្ឋ​ជាង​៦​ពាន់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០២០ បានទទួល​អំណោយ​ពី​អង្គការ​មូលនិធិ​សប្បុរសធម៌​ឆឺ​ជី

​ដោយ​:​គ្រញូង​/​បាត់ដំបង​: ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ពលរដ្ឋ​ជាង​៦.០០០​គ្រួសារ ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២០​កន្លងមក បានមក​ទទួល​​អំណោយ​ពី​អង្គការ​មូលនិធិ​​​សប្បុរសធម៌​​ឆឺ​ជី មាន​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅក្នុង​បរិវេណ​បុរី​យឹ​ន​ម៉ាន់ យី​អាន ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់​បុរី ដែល​បាន​ចូលរួម​ផ្តល់​ទីតាំង និង​អង្គការ​មូលនិធិ​សប្បុរសធម៌​ឆឺ​ជី ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ចែករំលែក​ក្តី​ស្រឡាញ់​ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា​អ្វី​ឡើយ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​លោក​ងួន រតនៈ អភិបាលខេត្ត បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូល​រួម​ទាំងអស់គ្នា​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ថែរក្សា​អនាម័យ រក្សា​គម្លាត​គ្នា ជួបគ្នា​សំពះ មិនត្រូវ​ចាប់​ដៃគ្នា​នោះទេ ។

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​បងប្អូន កូន ក្មួយ ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ទូរស័ព្ទ​ប្រាប់​ពួកគាត់​កុំ​ទាន់​ត្រឡប់មក គឺ​នៅ​ធ្វើការ​នៅ​ទីនោះ​សិន ដោយ​រងចាំ​សភាពការណ៍​កូ​វីដ​-១៩ ស្ងប់ស្ងាត់​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular