Home ព័ត៌មានសំខាន់ៗ ស្តេច​ម៉ាឡេស៊...

ស្តេច​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ដើម្បី​ទប់​កូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖​ស្តេច អាល់​-​ស៊ុល​តង់ អាប់​ឌុល​ឡា កាលពី​ថ្ងៃ​អង្គារ​ទី​១២​មករា បានប្រកាស​ស្ថានភាព​គ្រាអាសន្ន​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ព្រះបរមរាជវាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​នឹង​ត្រូវ​អនុវត្ត​រហូតដល់​ថ្ងៃ​០១​ខែ​សីហា ឬ​មុននេះ វា​អាស្រ័យ​លើ​ស្ថានភាព​ឆ្លង​នៃ​វីរុស​កូរ៉ូណា​​។​«​ព្រះ​ចៅ​អាល់​-​ស៊ូ​ល​តង់ ទ្រង់​ឆ្វេង​យល់ថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សំខាន់​មួយ ដែល​ទាមទារ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​»​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា តាមពិត​នាយករដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ា​ស៊ីន បាន​ស្នើសុំ​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​នេះ ដើម្បី​ជា​វិធាន​កុំអោយ​វីរុស​កាន់តែ​ឆ្លង​រាលដាល​ឡើង​។​

​កាលពី​ថ្ងៃ​ចន្ទ លោកមូ​យីត​ឌីន​បានប្រកាស​ហាមប្រា​មកា​រ​ធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស និង​បិទ​ខ្ទប់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ព្រម​ទាំង​រដ្ឋ​៥​ទៀត​ចំនួន​១៤​ថ្ងៃ ដោយ​លោក​បាន​និយាយថា ប្រព័ន្ធ​សុខាភិបាល​​របស់​ប្រទេស​ចូល​ដល់​ចំណុច​ដួលរលំ​។​

​សូមបញ្ជាក់ថា​នៅ​មួយ​សប្តាហ៍​មក​នេះ ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ម៉ាឡេស៊ី​បាន​ហក់​ឡើង​ខ្ពស់​បំផុត ដល់​កំរិត​៣.០០០​នាក់​ជា​លើកដំបូង​។​គិត​ត្រឹម​ថ្ងៃ​ចន្ទ ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មាន​អ្នក​ឆ្លង​​វីរុស​កូរ៉ូ​ណាសរុប ១៣៨.០០០​នាក់ និង​៥៥៥​នាក់​ស្លាប់​ដោយកូវី​ដ​១៩៕

​ស្តេច អាល់​-​ស៊ុល​តង់ អាប់​ឌុល​ឡា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular