​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ក្នុង​មូល​ដ្នា​ន​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នា​យប់​ថ្ងៃ​ច័ន្ទ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៨​និង​៣០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​ដឹកនាំ កម្លាំង​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង​ពង្រឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ត្រង់​រង្វង់​មូល សម្តេច​សង្ឃ ជួន ណាត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​ជា​លទ្ធផល មាន​មធ្យោបាយ​ឆ្លងកាត់ សរុប​ចំនួន ២២២ គ្រឿង ( រថយន្ត ១៣៣ គ្រឿង និង​ម៉ូតូ ៨៩ គ្រឿង ) ក្នុងនោះ​កម្លាំងចម្រុះ បាន​អប់រំ​អ្នកបើកបរ​ម៉ូតូ គ្មាន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​កញ្ចក់​មើល​ក្រោយ បាន​មួយចំនួន ។ ចំពោះ​អ្នកប្រើប្រាស់​អាវុធ ខុសច្បាប់ ឆ្លងកាត់ គឺ​ពុំមាន​នោះទេ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular