ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយជាសាធារណៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថាៈ ក្រុមការងារចម្រុះ រាជធានី ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នៅតាមគោលដៅ មួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី ខេត្ត ចាប់ផ្ដើមពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ តទៅ។
អគ្គនាយកដ្ឋាន បានបញ្ជាក់ថាៈ ក្នុងករណីម្ចាស់យានយន្ដ ខកខាន មិនបានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ កន្លងទៅ ត្រូវរួសរាន់អញ្ជើញទៅ ប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យ តាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬ នៅសាខាធនាគារ កាណាឌីយ៉ា ឬនៅសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅសាខាធនាគារស្ថាបនា ភីអិលស៊ី។
សូមអញ្ជើញអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោមៈ