នគរបាល​ស្រុក​ប​វេ​ល ឃាត់ខ្លួន​ជនជាប់ចោទ បីនាក់ តាម​ដីកា​របស់​តុលាការ​

ដោយៈ ស​រិ​ទ្ធ/បាត់ដំបងៈ កម្លាំង​នគរបាល​ស្រុក​ប​វេ​ល បាន​ចុះ​អនុវត្ត​ដីកា របស់​តុលាការ ដោយ​ឃាត់ខ្លួន​ជនជាប់ចោទ ប្រុស​ស្រី ចំនួន បីនាក់ កាលពី​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ហើយ​បន្ទាប់មក សមត្ថកិច្ច​ជំនាញ បាន​បញ្ជូនទៅ សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល បាន​រាយការណ៍ អោយដឹងថាៈ កម្លាំង​នគរបាល​ស្រុក បាន​អនុវត្តតាម​ដីកា របស់​តុលាការ ចំនួន បី គឺ​ទី​១. ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ​០២ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ របស់លោក​ស្រី សួរ ជុំ សង្វា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តបាត់ដំបង ដោយបាន​នាំខ្លួន ជន​ត្រូវ​ចោទ ឈ្មោះ អាង ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ដែល​ត្រូវ​ចោទ ប្រកាន់​ពីបទ​លួច​។ ចំណែក​ការអនុវត្ត​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៦៨៦ និង​លេខ​៦៨៧ ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ របស់លោក ញូ​ង ចន្ទី ចៅក្រម​ជំនុំ​ជំ​ម្រះ សាលាដំបូង ខេត្តបាត់ដំបង ទៅលើ​ជនជាប់ចោទ ឈ្មោះ ម៉េង សុ​ឆន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទ​នប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល និង​ជនជាប់ចោទ ឈ្មោះ ស្រា​ន សា​វី ហៅ សា​គាំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ដែល​អ្នក​ទាំងពីរ បាន​ជាប់ចោទ​ពីបទ ទទួលផល​ចោរកម្ម​។ ក្រោយ​អនុវត្ត តាម​ដីកា​នេះ រួចហើយ ជនជាប់ចោទ ទាំងបី​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular