Home ព័ត៌មានអន្តរជាតិ ផ្លូវ​រូង​ក្រ...

ផ្លូវ​រូង​ក្រោម​ដី​វែង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​បើក​ដំណើរការ​នៅ​វៀតណាម​

​ប្រែ​សម្រួល​៖​វាសនា​៖​ផ្លូវ​រូង​ក្រោម​ដី​ហៃ​វ៉ា​ន់ទី​២ ត្រូវបាន​បើក​អោយធ្វើ​ចរាចរណ៍​កាលពី​ថ្ងៃ​ចន្ទ​នៅ​វៀតណាម​កណ្តាល ក្រោយ​សាងសង់​អស់​៤​ឆ្នាំ​។​

​ភ្ជាប់​ខេត្ត ធួ ធៀន​វ៉េ ទៅ​ក្រុង​ដា​ណាំង​ភាគ​កណ្តាល ផ្លូវ​ក្រោម​ដី​នេះ​មាន​ប្រវែង​៦,២​គីឡូម៉ែត្រ និង​ជា​ផ្លូវ​រថ​ក្រោម​ដី​វែង​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​វា​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ចរាចរណ៍​នៅលើ​ផ្លូវ​ក្រោម​​ដី​ហៃ​វ៉ាន់ ទី​១​ដែល​នៅ​ចម្ងាយ​៣០​ម៉ែត្រ​ពី​គ្នា​។​

​ផ្លូវ​ទទឹង​៧​ម៉ែត្រ​ជាមួយនឹង​ផ្លូវ​រត់​២​នេះ រត់​ស្រប​តាម​ផ្លូវ​ក្រោម​ដី​ទី​១​នៅលើ​ផ្លូវជាតិ​1A ជា​ផ្នែក​នៃ​ផ្លូវ​ច្រក​ភ្នំ​ហៃ​វ៉ាន់​នៅ​កំពស់​៥០០​ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​។​

​ផ្លូវ​នេះ​សង់​ដោយ​ក្រុមហ៊ុន Deo Ca Group JSC​អស់​៣៦៧​លាន​ដុល្លារ និង​ត្រូវបាន​អនុវត្ត​បច្ចេកវិទ្យា​វៀតណាម​៕

​បុគ្គលិក​សំណង់​ឈរ​នៅ​ក្នុង​រូង​ហៃ​វ៉ា​ន់ទី​២ កាលពី​ថ្ងៃ​១០​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular