Home ព័ត៌មានអន្តរជាតិ ស្ត្រី​ឥណ្ឌា​...

ស្ត្រី​ឥណ្ឌា​ម្នាក់​ត្រូវបាន​រំលោភ​បូក​និង​សម្លាប់​ដោយ​អាចារ្យ​និង​សាវ័ក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​រំលោភ​បូក​និង​សម្លាប់​ដោយ​អាចារ្យ​ហិណ្ឌូ​និង​សាវ័ក​ពីរ​នាក់​របស់​គាត់​មុន​ពេល​សាកសព​ត្រូវបាន​ផ្លុង​ចោល​នៅ​ខាងក្រៅ​ផ្ទះ​របស់​ជនរងគ្រោះ​នៅ​ក្នុងការ​​វាយប្រហារ​ដ៏​រន្ធត់​មួយ​នៅ​ប្រទេស​ឥណ្ឌា​។​

​ប៉ូលិស​បាន​ចាប់ខ្លួន​អាចារ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧​មករា​ពី​បទ​រំលោភ​និង​សម្លាប់​ស្ត្រី​អាយុ ៥០ ឆ្នាំ​នៅ​ឯ​វត្ត​មួយ​ក្នុងស្រុក​ប៊ូ​ដួន​កាលពី​ថ្ងៃអាទិត្យ​ទី​៣​មករា​។​

​យោង​តាម​សារព័ត៌មាន CNN បានឱ្យដឹងថា សាវ័ក​ប្រុស​ពីរ​នាក់​របស់​គាត់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​៦​មករា​។​

​អាចារ្យ​ត្រូវបាន​រកឃើញ​នៅក្នុង​ខ្ទម​នៅក្នុង​ព្រៃ​ក្បែរ​ភូមិ​របស់​គាត់​បន្ទាប់ពី​ប៉ូលិស​បាន​ទទួល​សេចក្តីរាយការណ៍​ថា​គាត់​លាក់ខ្លួន​នៅ​ទីនោះ​។​

​ចៅក្រម​ឈ្មោះ កុមារ ប្រា​ហាន់ និយាយថា ជនរងគ្រោះ​បាន​ទៅ​វត្ត​នៅ​រដ្ឋ​អ៊ុត​តា​ប្រា​ដេស​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​មុនពេល​ត្រូវ​បាន​វាយប្រហា​រហើយ​សាកសព​របស់​ស្ត្រី​នេះ​ត្រូវបាន​ផ្លុង​ចោល​នៅ​ខាង​​ក្រៅ​ផ្ទះ​របស់​គាត់​នៅ​ប្រហែល​ពាក់កណ្តាល​អធ្រាត្រ​។​

​លោក​ប្រា​ហាន់​និយាយថា “​គ្រួសារ​ស្ត្រី​នេះ​បាន​ទៅ​វត្ត​ជា​ញឹកញាប់​ដូច្នេះ​ជនជាប់ចោទ​បាន​ដឹង​ពី​កន្លែង​រស់នៅ​របស់​ជន​រងគ្រោះ​”​។​

​អាចារ្យ​នោះ​អះអាង​ថា​ជនរងគ្រោះ​បាន​ធ្លាក់​ចូល​អណ្តូង ហើយ​គាត់​និង “​សា​វ័ក​” របស់​គាត់​បាន​ជួយ​សង្គ្រោះ​ហើយ​ទម្លាក់​ស្ត្រី​នោះ​នៅ​ក្រៅ​ផ្ទះ​របស់​គាត់​។​

​ទោះយ៉ាងណា លោក​ប្រា​ហាន់​និយាយថា ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​នៅពេល​ដែល​ក្រុមគ្រួសារ​រក​ឃើញ​គាត់​នៅ​ខាងក្រៅ​ផ្ទះ​។​

​លោក​ប្រា​ហាន់​និយាយថា “​យោងតាម​របាយការណ៍​កោសល្យវិច័យ ស្ត្រី​នេះ​ស្លាប់​ដោយសារ​ហូរ​ឈាម​ច្រើន​ហួសប្រមាណ​និង​ប្រេះ​ឆ្អឹងត្រគាក​។ គាត់​ក៏​រងរបួស​ច្រើន​កន្លែង និង​ដាច់​រហែក​ត្រង់​តំបន់​ឯកជន​​ដែរ​”​។​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ឈ្មោះ សាន់​កាល់ សា​ម៉ា និយាយថា បុរស​ទាំង​បី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​បូក​និង​មនុស្សឃាត​៕

​ជនជាប់ចោទ​ទាំង​បី​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រំលោភ​បូក​និង​មនុស្សឃាត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular