ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃអង្គារទី១២មករា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៨៧នាក់ ក្នុងនេះ២៧៨នាក់ជាករណីឆ្លងនៅក្នុងស្រុក តែមិនមានអ្នកជំងឺកូវីដ១៩ស្លាប់បន្ថែមទេគឺនៅរក្សា៦៧នាក់ដដែល។
តួលេខថ្មីនេះនាំអោយថៃមានអ្នកឆ្លងកូវីដ១៩សរុបចាប់តាំងពីខែមករាឆ្នាំ២០២០មកឡើងដល់១០.៨៣៤នាក់។
កាលពីថ្ងៃចន្ទ ប្រទេសនេះបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូវីដ១៩បន្ថែមចំនួន២៤៩នាក់ ហើយ២២៤នាក់ឆ្លងនៅក្នុងប្រទេសថៃ៕