ដោយៈ សៅ វ៉ាន់ឌី/ព្រះវិហារៈ រថយន្តដឹកជញ្ជូនឈើកែច្នៃ និងរថយន្តដឹកគ្រឿងសង្ហារឹម អត់ច្បាប់ជាច្រើនគ្រឿង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ត្រូវកម្លាំងជំនាញខេត្តព្រះវិហារ បានចុះឃាត់ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអូរពោធិក្នុង ឃុំរម្មណីយ៍ ស្រុករវៀង ក្រោមការដឹកនាំបញ្ជា ពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមអយ្យការតុលាការ ខេត្តព្រះវិហារ។
លោក វុធ សាវី បានឱ្យដឹង នៅព្រឹកថ្ងៃទី១២ មករា នេះថាៈ វត្ថុតាងដូចជារថយន្តដឹកឈើ និងវត្ថុមួយចំនួនទៀត ត្រូវបានបញ្ជូនទៅចាត់ការ តាមច្បាប់ ឱ្យបានតឹងរឹងក្នុងគោល បំណងចូលរួមអភិរក្សព្រៃឈើ កុំឱ្យមានការកាប់បំផ្លាញ និងមានការទិញដូរ ពីក្រុមឈ្មួញ តទៅទៀត ពិសេសបង្ក្រាបអ្នកទិញតែម្តង។ លោកបានសង្កត់ធ្ងន់ថាៈ ក្នុងប្រតិបត្តិការនេះ មានអ្នកអន្តរាគមន៍ច្រើនណាស់ តែលោកមិនស្តាប់ទេ គឺត្រូវតែអនុវត្ត ទៅតាមច្បាប់៕/V-PC